ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

មន្រ្តី​រដ្ឋាភិបាល៖ ចលនា​នៃ​ការ​បញ្ជា​ទិញ​អង្ករ មិន​មែន​ដើម្បី​ផ្គាប់​ចិត្ត​នាយក​រដ្ឋ​មន្រ្តី​ទេ

សំឡេង ១០:០៨
ចលនានៃការបញ្ជាទិញអង្ករ មិនមែនដើម្បីផ្គាប់ចិត្តនាយករដ្ឋមន្រ្តីទេ
ចលនានៃការបញ្ជាទិញអង្ករ មិនមែនដើម្បីផ្គាប់ចិត្តនាយករដ្ឋមន្រ្តីទេ REUTERS/Chaiwat Subprasom

ដើម្បី​ឲ្យ​ប្រាកដ​ថា មន្រ្តី​របស់​ខ្លួន​ពិត​ជា​បាន​ទម្លាក់​លុយ​ ដើម្បី​ទិញ​អង្ករ​ពី​កសិករ​ពិត​ប្រាកដ​មែន ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន កាល​ពី​ម្សិល​មិញ បាន​ជម្រុញ​ឲ្យ​បណ្តា​រដ្ឋ​មន្រ្តី និង​លោក​ឧកញ៉ា នានា​ដែល​បាន​បញ្ជា​ទិញ​អង្ករ​ពី​បណ្តា​រោង​ម៉ាស៊ីន​កិន​ស្រូវ​ ដឹកស្រូវ ឬ​អង្ករ​ ដែល​ពួកគេ​បាន​បញ្ជា​ទិញ​នោះ​មក​ផ្ទះ​តែ​ម្តង។ ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​ប្រាកដ​ថា ចលនា​នេះ ពិត​ជា​បាន​រួម​ចំណែក​ជួយ​ដល់​កសិករ​ពិត​ប្រាកដ​មែន។ ប៉ុន្តែ​អ្នក​ខ្លះ​មើល​ឃើញ​ថា សកម្មភាព​ផុស​ផុល​នេះ គឺ​គ្រាន់​តែ​ដើម្បី​ផ្គាប់​ចិត្ត​នាយក​រដ្ឋ​មន្រ្តី ក្រោយ​ពី​មាន​ការ​អំពាវនាវ​តែ​ប៉ុណ្ណោះ។