ភ្ញៀវប្រចាំថ្ងៃ

លោក ថេង សាវឿន៖«គួរ​តែ​មាន​យុទ្ធសាស្ត្រ​រយៈ​ពេល​វែង​ ដើម្បី​ទប់​ស្កាត់​បញ្ហា​ប្រឈម​ស្រូវ​ធ្លាក់​ថ្លៃ​នៅ​ថ្ងៃ​ក្រោយ»

សំឡេង ១១:១៧
លោក ថេង សាវឿន អគ្គលេខាធិការនៃសម្ព័ន្ធសហគមន៍កសិករកម្ពុជា។
លោក ថេង សាវឿន អគ្គលេខាធិការនៃសម្ព័ន្ធសហគមន៍កសិករកម្ពុជា។ RFI

អន្តរាគមន៍​ភ្លាម​ៗ​របស់​រដ្ឋាភិបាល​កម្ពុជា​នូវ​ថវិកា ​២០​លាន​ដុល្លារ និង​ថវិកា​ ៧​លាន​ដុល្លារ​ពី​ធនាគារ​អភិវឌ្ឍន៍ ត្រូវ​បាន​ស្វាគមន៍​ពី​សំណាក់​លោក​ថេង សាវឿន ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា។ ក៏​ប៉ុន្តែ​លោក​យល់​ថា​ នេះ​មិន​មែន​ជា​យន្តការ​ដោះស្រាយ​រយៈ​ពេល​វែង​នោះ​ទេ​សម្រាប់​ធានា និង​ជួយ​លើក​កម្ពស់​ដល់​តម្លៃ​ស្រូវ​របស់​ប្រជាកសិករ​កម្ពុជា។ លោក​បន្ត​ថា កញ្ចប់​ថវិកា​ជាតិ លើ​វិស័យ​កសិកម្ម​គួរ​តែ​ត្រូវ​បាន​បង្កើន​ឲ្យ​បាន​ច្រើន​ក្នុង​១​ឆ្នាំ​ៗ ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​នានា​លើ​វិស័យ​ ដែល​មាន​កសិករ​ជាង​ ៨០​ភាគរយ​កំពុង​អាស្រ័យ​ផល។