បទយកការណ៍

ផ្លូវ​ដែល​លំបាក​ច្រើន​ឆ្នាំ​មួយ​ខ្សែ​ក្នុង​ស្រុក​ស្រី​សន្ធរ​ខេត្ត​កំពង់ចាម ស្ថាបនា​ទៅ​មុខ​យឺតៗ

សំឡេង ០៦:០៩
ផ្លូវ​លំ​ក្នុង​ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់​ចាម ដែល​ស្ថាបនា​កាល​ពី​មុន​ចូល​ឆ្នាំ​ខ្មែរ
ផ្លូវ​លំ​ក្នុង​ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់​ចាម ដែល​ស្ថាបនា​កាល​ពី​មុន​ចូល​ឆ្នាំ​ខ្មែរ

ពលរដ្ឋ​នៅ​ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម បាន​រំពឹង​ថា​ផ្លូវ​លំ​មួយ​ខ្សែ​នៅ​ក្នុង​មូលដ្ឋាន​គាត់ ដែល​មាន​ការ​លំបាក​ច្រើន​ឆ្នាំ​មក​ហើយ នឹង​ក្លាយ​ជា​ផ្លូវ​បេតុង ឬ​ក្រាល​កៅស៊ូ មុន​ឱកាស​ចូល​ឆ្នាំ​ថ្មី កន្លង​មក​នេះ ប៉ុន្តែ ក្តី​សង្ឃឹម​នេះ មិន​បាន​ដូច​ប្រាថ្នា​ទេ។ ផ្លូវ​ដែល​ផ្តើម​ស្ថាបនា កាល​ពី​ឆ្នាំ ២០១៦ ដូច​ជា​ទៅ​មុខ​យឺតៗ ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្លះ​សង្ស័យ​ថា ទំនង អាជ្ញាធរ​ចំា​មើល​លទ្ធផល​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ សិន​បាន​ស្ថាបនា​បន្ត។