បទយកការណ៍

បន្ទាប់​ពី​ស្វិតស្វាញ​ជា​សកម្មជន​សិទ្ធិ​មនុស្ស​ជិត​២០​ឆ្នាំ ​លោករ៉ុង ឈុន​ ក្លាយ​ជា​ឯកឧត្តម​ ដែល​មិន​ត្រេក​ត្រអាល​នឹង​ទ្រព្យសម្បត្តិ

ចុះផ្សាយ​នៅ​ថ្ងៃ៖

មុន​នេះ​បន្តិច​ លោក រ៉ុង ឈុន ​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ។ ​គាត់​ជិះ​តែ​ម៉ូតូ​ឌុប​ ពេល​ទៅ​ណា​មក​ណា​ម្តងៗ​ រួម​ទំាង​ពេល​ចេញ​ទៅ​ធ្វើ​បាតុកម្ម​ផង។ ​កាល​ពី​ពាក់​កណ្តាល​ ​ខែ​មេសានេះ​ លោក​បាន​ក្លាយ​ជា​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។ ​ការងារ​ថ្មី ​លោក​រ៉ុង​ ឈុន ទទួល​បាន​ប្រាក់​ខែ​ខ្ពស់ ​ជា​ឧត្តម​មន្រ្តី ​មាន​របប​ផ្សេង​ទៀត​ដូចជា​រថយន្ត​ទំនើប​ ជា​មធ្យោបាយ​ធ្វើ​ដំណើរ​។ពិសេស​ជាង​នេះ​ គាត់​ទទួល​ងារ​ជា​ឯកឧត្តម​ទៀត​ផង។ តើ​សកម្មជន​ស្វិតស្វាញ​ក្នុង​ការ​តស៊ូមតិ ​រូបនេះ​ ពេញ​ចិត្ត​នូវ​អ្វី​ដែល​គាត់​ទទួល​បាន​នៅ​ពេល​នេះ​ឬ​ទេ?។ សូម​ស្តាប់​ពី​ខ្សែ​ជិវិត​ពិត​របស់​លោក ​រ៉ុង ឈុន ។ ​ជិវិត​ចេញ​ពី​កូន​កសិករ​ ជីវិត​ជា​សកម្មជន​សិទ្ធិ​មនុស្ស​ និង​ជិវិត​របស់​គាត់​ទៅ​ថ្ងៃ​មុខ​ទៀត​ តាម​រយៈ​កិច្ច​សន្ទនា​រវាង​លោក រ៉ុង ឈុន​ និង​ អ៊ឹម ណាវិន ដូច​តទៅ៖  

លោករ៉ុង ឈុន និង​សហការី ​ពេល​ចេញ​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​កម្មករ​ នា​ពេល​កន្លង​មក​
លោករ៉ុង ឈុន និង​សហការី ​ពេល​ចេញ​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​កម្មករ​ នា​ពេល​កន្លង​មក​ សហការី