បទយកការណ៍

អ្នកអភិរក្សសត្វព្រៃ ព្រួយបារម្ភពីបាត់បង់ពូជសត្វកម្រ ដោយសារតែដីសម្បទានសេដ្ឋកិច្ច!

សំឡេង ១២:០៥
លោក រស់ វ៉ាន់ កំពុង​កាន់​ត្រដក ដែល​ទើប​នឹង​ចេញពី​សំបុក មិន​ទាន់​ចេះ​ហើរ​ស្រួល​បួល!
លោក រស់ វ៉ាន់ កំពុង​កាន់​ត្រដក ដែល​ទើប​នឹង​ចេញពី​សំបុក មិន​ទាន់​ចេះ​ហើរ​ស្រួល​បួល! @IM Rachna

លោក រស់ វ៉ាន់ គឺជា​ប្រធាន​ក្រុមផ្នែក​​ស្រាវជ្រាវ​សព្វ​ព្រៃ នៃ​ដែន​ជម្រក​សត្វ​ព្រៃ​គូលែន ព្រហ្ម​ទេព នៅក្នុង​ទឹកដី​ខេត្ត​ព្រះ​វិហារ។ លោក​ជា​មន្ត្រីរបស់​ក្រសួង​បរិស្ថាន ​និង​ជាអ្នក​ផ្តល់​​ប្រឹក្សា​ឲ្យ​សហគម​អភិរក្ស​សត្វព្រៃ​កម្ពុជា WCS។ ​ក្នុង​កិច្ច​ការ​ងារ​ជាអ្នក​អភិរក្ស​សត្វព្រៃនិង​សត្វ​កម្រ​ជិត​ផុតពូជ, លោក រស់​ វ៉ាន់ បាន​ដើរ​រុករាន​​ព្រៃ​រាប់សិប​​ម៉ឺន​ហិកតារ ហើយ​លោក​ដេក​រស់​នៅក្នុង​​​ព្រៃ​ច្រើន​ជាង​នៅក្នុង​ស្រុក។​ ប្រមាណ​ជា​១៥ឆ្នាំ​មកនេះ​ លោក រស់ វ៉ាន់ បញ្ជាក់ថា ព្រៃ​ឈើ​កាន់តែ​ហិន​ហោចទៅៗ ហើយ​សត្វ​ព្រៃនិង​សត្វកម្រ ក៏​កាន់តែ​ស្បើយទៅៗដែរ​។​ ថ្លែង​ផ្ញើសារ​​សំឡេង​ពីក្នុង​ព្រៃ អ្នក​អភិរក្ស​រូបនេះ សង្ឃឹមថា ស្ថាប័នពាក់ព័ន្ធ​និង​ក្មេង​ជាន់​ក្រោយ ជួយ​គិតគូរ​ទាំង​អស់​គ្នាផង​។