អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក រី គា៖ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង នឹង​បន្ត​ទូង​ស្គរ​ឲ្យ​អន្តរជាតិ​ជួយ​សង្រ្គោះ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា

សំឡេង ១១:៤២
លោក រី គា អ្នក​នាំ​ពាក្យ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ប្រចាំ​សាខា​សហរដ្ឋ​អាមេរិក
លោក រី គា អ្នក​នាំ​ពាក្យ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ប្រចាំ​សាខា​សហរដ្ឋ​អាមេរិក @សហការី
ដោយ៖ វ៉ា សំណព្វ
១៧ នាទី

អតីត​អ្នក​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង រួម​ទាំង​ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​ប្រមាណ​ជា​១​ពាន់​នាក់ បាន​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​មួយ កាល​ពី​ថ្ងៃ​អាទិត្យ ទី​១០​ធ្នូ​ នៅ​មុខ​សេតវិមាន ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ដោះ​លែង​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ឆ្លៀត​ក្នុង​ឱកាស​នោះ បាតុករ​ជា​ពលរដ្ឋ​ខ្មែរ ក៏​បាន​ឆ្លៀត​អរគុណ​ទៅ​ដល់​រដ្ឋាភិបាល​អាមេរិក ដែល​បាន​ចាត់​វិធានការ​ជាក់​ស្តែង​មក​លើ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ជួយ​ស្រោច​ស្រង់​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក រី គា អ្នក​នាំ​ពាក្យ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ប្រចាំ​សាខា​សហរដ្ឋ​អាមេរិក ដែល​ជា​អ្នក​រៀប​ចំ​បាតុកម្ម​នេះ បាន​ចាត់​ទុក​បាតុកម្ម​នេះ​ថា សម្រេច​បាន​ជោគ​ជ័យ​តាម​ការ​គ្រោង​ទុក ដោយ​មាន​អ្នក​ចូល​រួម​ជាង ១២០០​នាក់។ យ៉ាង​ណា​ក៏​ដោយ នេះ​មិន​មែន​ជា​បាតុកម្ម​ចុង​ក្រោយ​នោះ​ទេ។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ