លោក សម រង្ស៊ី ចោទ​ប្រកាន់​រដ្ឋាភិបាល​ថា​កំពុង​ធ្វើ​រដ្ឋ​ប្រហារ​ធម្មនុញ្ញ

សំឡេង ០៩:២៣
លោក សម​ រង្ស៊ី​​ប្រធាន អតីត​​ប្រធាន​​​គណ​​​​បក្ស​​​​សង្គ្រោះ​​​​ជាតិ​​។
លោក សម​ រង្ស៊ី​​ប្រធាន អតីត​​ប្រធាន​​​គណ​​​​បក្ស​​​​សង្គ្រោះ​​​​ជាតិ​​។

លោក ​សម រង្ស៊ី ​អតីត​ប្រធាន​គណបក្ស​​សង្គ្រោះ​ជាតិ​ដែល​កំពុង​ស្នាក់​នៅ​ក្រៅ​ប្រទេស បាន​ហៅ​ការ​បិទ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) និង​ការ​បិទ​ស្ថានីយ៍​វិទ្យុ​មួយ​ចំនួន​ដែល​លក់​ម៉ោង​ផ្សាយ​ឲ្យ​ស្ថានីយ៍​វិទ្យុ​ដែល​តែង​រិះ​គន់​រដ្ឋាភិបាល​ កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ជា​ការ​ធ្វើ​រដ្ឋ​ប្រហារ​ធម្មនុញ្ញ។ ប៉ុន្ដែ​ការ​លើក​ឡើង​នេះ​ ត្រូវ​បាន​មន្ដ្រី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​ច្រាន​ចោល​ និង​ថា​គ្រាន់​តែ​ជា​លេស​ដើម្បី​ប្រឆាំង​រដ្ឋាភិបាល កម្មករ និង​ការ​បណ្ដាក់​ទុន​នៅ​កម្ពុជា​ទៅ​វិញ។ ហើយ​ថា ការ​លើក​ឡើង​នេះ គឺ​គ្មាន​តម្លៃ​។