ការបញ្ចេញសាររបស់លោកសម រង្ស៊ី នឹងប៉ះពាល់ដល់ការចរចារវាងបក្សទាំងពីរ?
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ០៨:២២
មេដឹកនាំគណបក្សសង្គ្រោះជាតិលោកសម រង្ស៊ី ដែលស្ថិតនៅក្នុងស្ថានភាពនិរទេសខ្លួននៅឯក្រៅប្រទេស កាលពីថ្ងៃអាទិត្យបានបញ្ចេញសារលិខិតមួយច្បាប់ប្រាប់អ្នកសារព័ត៌មាន ដែលសារនោះ មានខ្លឹមសារទាក់ទងទៅនឹងការស្នើសុំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឲ្យលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ចេញសេចក្តីថ្លែងការណ៍តែម្នាក់ឯង ថ្កោលទោសអ្នកដែលជេរប្រមាថក្រុមគ្រួសាររបស់លោកហ៊ុន សែន។ អ្នកតាមដាននយោបាយនៅកម្ពុជា បានហៅការចេញសាររបស់លោកសម រង្ស៊ី ពេលនេះ នឹងអាចប៉ះពាល់ដល់រូបភាពនៃការចរចារវាងគណបក្សទាំងពីរ នាពេលខាងមុខនេះ។