កម្ពុជា-នយោបាយ

​លោក សម រង្ស៊ី ​ហៅ​លោក​ស ខេង ទៅ​ត​តាំង​ក្តី​គ្នា​នៅ​តុលា​ការ​បារាំង​

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ
លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ @Sam Rainsy Facebook Page

ប្រធាន​ស្តីទី​អតីត​គណបក្ស​សង្រ្គោះ​ជាតិ លោក​សម រង្ស៊ី នៅ​ថ្ងៃ​ចន្ទ​ម្សិល​មិញ​នេះ បាន​ចេញ​មក​បបួល​លោក​ស ខេង រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ​កម្ពុជា​ឱ្យ​ទៅ​ប្តឹង​ប្តល់​គ្នា​ជាមួយ​រូប​លោក​នៅ​តុលាការ​ស្រុក​បារាំង​។ តុលាការ​បារាំង​ដែល​លោក​សម រង្ស៊ី ចាត់​ទុក​ថា ជា​តុលាការ​ឯករាជ្យ និង យុត្តិ​ធម៌​។ ប៉ុន្តែ​ការ​បបួល​នេះ ធ្វើ​ឡើង​ក្រោយ​ពី​លោកស ខេង បាន​ដាក់​ពាក្យ​ប្តឹង​លោក​សម រង្ស៊ី ទៅ​កាន់​តុលាការ​នៅ​កម្ពុជា​រួច​ទៅ​ហើយ ដោយ​ទាម​ទារ​សំណង​ជំងឺ​ចិត្ត​ដល់​ទៅ​១លាន​ដុល្លារ​អាមេរិក​។