៤ថ្ងៃមុនចូលស្រុក៖ លោក សម រង្ស៊ី ជំរុញឱ្យពលរដ្ឋរួមគ្នាផ្តួលរំលំរដ្ឋាភិបាលកម្ពុជា និង បោះឆ្នោតជាថ្មី
ចុះផ្សាយនៅថ្ងៃ៖
លោក សម រង្ស៊ី នៅព្រឹកព្រលឹមថ្ងៃអង្គារនេះ បានចេញវីដេអូឃ្លីបថ្មីមួយទៀតហើយ ដោយនិយាយពីផែនការវិលត្រឡប់ចូលស្រុករបស់លោកនៅថ្ងៃទី០៩ វិច្ឆិកា។ លើកនេះ លោកសម រង្ស៊ី បានវាយប្រហារទៅលើរដ្ឋាភិបាលកម្ពុជា និង ឆ្លើយតបទៅលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ថា រូបលោកមិនមែនជាជនក្បត់ជាតិនោះទេ ព្រោះលោកមិនបានធ្វើអ្វីដែលនាំឱ្យជាតិកម្ពុជាខាតបង់ម្តងណាឡើយ។ លើសពីនេះទៅទៀត លោកប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិថែមទាំងចោទថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅវិញទេដែលជាជនក្បត់ជាតិនោះ។ មិនតែប៉ុណ្ណោះ លោក សម រង្ស៊ី ក៏បានជំរុញត្រង់ៗតែម្តងឱ្យប្រជាពលរដ្ឋខ្មែររួមគ្នាជាធ្លុងមួយ ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលលោកហៅថា ជារដ្ឋាភិបាលខុសច្បាប់ និងរៀបចំឲ្យមានការបោះឆ្នោតជាថ្មីឡើងវិញ។
សូមស្ដាប់ប្រសាសន៍របស់ លោក សម រង្ស៊ី៖
ចំពោះការលើកឡើងនេះ លោក សុខ ឥសាន ដែលជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឆ្លើយតបបែបនេះថា៖
សូមស្ដាប់ប្រសាសន៍របស់ លោក សុខ ឥសាន៖
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ