បទយកការណ៍

ពិធី​សំពះគ្រូល្ខោន​ហ្លួងនៅ​ទីក្រុង​ប៉ារីស

សំឡេង ០៩:០៦
សមាគម​របាំបុរាណ​ខ្មែរ BCKរៀបចំ​ពិធីបុណ្យ​សំពះគ្រូ​នៅថ្ងៃទី ១៤​ឧសភា ២០១៥
សមាគម​របាំបុរាណ​ខ្មែរ BCKរៀបចំ​ពិធីបុណ្យ​សំពះគ្រូ​នៅថ្ងៃទី ១៤​ឧសភា ២០១៥ ©Chheang Bopha

សិល្បករ​ខ្មែរ​នៅ​ទីក្រុង​ប៉ារីស បាន​ឆ្លៀត​យក​ថ្ងៃ​ ព្រហស្បតិ៍ ១៥ ឧសភា ដើម្បី​រៀបចំ​ពិធី​សំពះ​គ្រូ ដែល​ជា​ទំនៀមទំនាប់​ ធ្វើ​ជា​ប្រចាំ​របស់​អ្នករាំ​របាំបុរាណ​ខ្មែរ។ សមាគម​ខ្មែរ​ចំនួន​៣​ នាំមុខ​ដោយ​សមាគម​របាំ​បុរាណ​ខ្មែរ BCK ដែល​​ធ្វើការ​ខាងបណ្តុះបណ្តាល​របាំ​បុរាណ​ខ្មែរ​នៅ​អ៊ីល ដឺហ្រ្វង់ បាន​រួម​គ្នារៀបចំ​ប្រារព្ធ​ពិធីបុណ្យ​សំពះគ្រូ នៅ​ផ្ទះខ្មែរក្នុង​ក្រុង​ប៉ារីស។ អ្នកគ្រូ​សាវ៉ៃ មក​ពី​សមាគម​BCKជាគ្រូធំ​ដែល​សិស្ស​បារាំង និង​ខ្មែរ​ចូល​សំពះ​នឹកគុណ​គ្រូ។