លោក គង់ វិមាន៖ កត្តាលំហូរទឹកនិងទំហំសាឡង់ បានធ្វើឲ្យមានភាពលំបាក ក្នុងការទាញសាឡង់ចេញពីគល់ស្ពាន
រហូតមកដល់ព្រឹកថ្ងៃទី១១ ខែកញ្ញានេះ ប្រតិបត្តិការក្នុងការព្យាយាមទាញយកសាឡង់ដឹកខ្សាច់មួយគ្រឿង ដែលបានបើកបុកជាប់នឹងសសរស្ពានព្រែកតាមាក់ កាលពីថ្ងៃទី៨ ខែកញ្ញានោះ នៅមិនទាន់អាចទាញយកបាននៅឡើយទេ បន្ទាប់ពីប្រតិបត្តិការនេះ បានបានចំណាយពេលអស់ជាង៣ថ្ងៃទៅហើយក្ដី។ លោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ឲ្យដឹងថា ការទាញយកសាឡង់នោះ បានប្រើប្រាស់រយៈពេលច្រើនថ្ងៃ គឺដោយសារតែមានភាពលំបាក។ ប៉ុន្តែទោះមានភាពលំបាកបែបនោះក្ដី លោក គង់ វិមាន បញ្ជាក់ថា ក្រសួងនិងអ្នកជំនាញនានា នឹងព្យាយាមឲ្យអស់គ្រប់លទ្ធភាព ដើម្បីទាញយកសាឡង់ខ្សាច់ចេញពីគល់ស្ពាន។
ចុះផ្សាយនៅថ្ងៃ៖
សូមស្ដាប់ប្រសាសន៍ លោក គង់ វិមាន ដែលរៀបចំជូនដោយ ងួន វឌ្ឍនៈបណ្ឌិត៖
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ