បទយកការណ៍

ពលរដ្ឋ​ខ្មែរ​បារម្ភ​ពី​សុខភាព​កូន​ចៅ​បន្ទាប់​ពី​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ​វេជ្ជ​បណ្ឌិត Beat Richner ធ្លាក់​ខ្លួន​ឈឺ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជាង​២០​ឆ្នាំ​មក​នេះ​ មន្ទីរ​ពេទ្យ​គន្ធបុប្ផា ​ដែល​គ្រប់​គ្រង​ដោយ​លោក​វេជ្ជ​បណ្ឌិត Beat Richner ជន​ជាតិ​ស្វីស បាន​ទទួល​ព្យាបាល​កុមារ​កម្ពុជា​ប្រមាណ​១២​លាន​នាក់ ដោយ​មិន​គិត​ថ្លៃ​។ លោក​វេជ្ជបណ្ឌិត Beat Richner បាន​លះ​បង់​កម្លំាង​កាយ​ ចិត្ត និង​ថវិកា​ផ្ទាល់​ខ្លួន​ដើម្បី​ឲ្យ​មន្ទីរ​ពេទ្យ​ គន្ធ​បុប្ផា​នៅ​ភ្នំពេញ​ និង​នៅ​ខេត្ត​សៀមរាប​ដំណើរ​ការ​។ ប៉ុន្តែ​គួរ​ឲ្យ​ស្តាយ​នៅ​ពេល​នេះ វេជ្ជបណ្ឌិត​កំពុង​ធ្លាក់​ខ្លួន​ឈឺ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ បារម្ភ​ពី​សុខភាព​កូន​ចៅ​ទៅ​ថ្ងៃ​អនាគត​។ ពលរដ្ឋខ្មែរ​ជា​ច្រើន​បាន​សោក​ស្តាយ និង​បួង​សួង​សូម​ឲ្យ​លោក​វេជ្ជបណ្ឌិត​ Beat Richner ឆាប់​ជា​សះ​ស្បើយ​ពី​ជំងឺ។ 

លោក Beat Richner និងក្មេងៗអ្នកជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា។
លោក Beat Richner និងក្មេងៗអ្នកជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា។ @Google
មើលវគ្គផ្សេងទៀត