អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក សេន សុវណ្ណ ៖ ក្រសួងកសិកម្ម ដាក់​ស្រុក​ស្វាយជ្រុំ ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ជំងឺ​ផ្តាសាយ​បក្សី មួយ​ខែ​

សំឡេង ១២:០៧
លោក សេន សុវណ្ណ ប្រតិភូ​រាជ​រដ្ឋា​ភិបាល​កម្ពុជា ទទួល​បន្ទុក ​ជា ​អគ្គនាយក ​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
លោក សេន សុវណ្ណ ប្រតិភូ​រាជ​រដ្ឋា​ភិបាល​កម្ពុជា ទទួល​បន្ទុក ​ជា ​អគ្គនាយក ​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ @RFI
ដោយ៖ ស្រី សុភ័ក្រ្ត
១៨ នាទី

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​យប់​នេះ គឺ​លោក សេន សុវណ្ណ ប្រតិភូ​រាជ​រដ្ឋា​ភិបាល​​កម្ពុជា ទទួល​បន្ទុកជា ​អគ្គនាយក ​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នៅដើមឆ្នាំ២០១៧នេះ មាន​ការ​​ផ្ទុះ​រីក​​រាល​ដាល​​ឡើងវិញនៃ​ជំងឺផ្តាសាយ​បក្សី លើ​សត្វមាន់ ទា ក្នុង​ខេត្ត​ចំនួនពីរ គឺ ខេត្តកំពង់ធំ និង ខេត្ត​​ស្វាយរៀង ដែល​​ប៉ះពាល់​សត្វទា ប្រមាណ ៣០០០​ក្បាល និងមាន់ ជិត ៣០០ក្បាល ។ លោក សេន សុវណ្ណ បានបញ្ជាក់ថា ក្រសួងកសិកម្ម បានប្រកាស​ដាក់ ស្រុកស្វាយជ្រុំ ខេត្ត​ស្វាយរៀង ជាតំបន់​ស្ថិត​ក្រោមកា​រ​ត្រួតពិនិត្យ ជំងឺផ្តាសាយបក្សី រយះ​ពេល មួយខែ រាប់​ចាប់ពី​ថ្ងៃទី ២៨ មករា ដល់​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ដោយហាមមិន​ឲ្យធ្វើចរាច​លក់ដូរ​សត្វមាន់​ទេ។ នៅ​ពេល​​​ផុតរយៈ​ពេល មួយខែនេះ ប្រសិន​បើ ក្រសួងរកឃើញ​ថា ​គ្មានបក្សីឈឺថ្មីទៀត ហើយ​ការ​​រកវត្ថុ​វិភាគក៏​គ្មាន​មេរោគ H5N1 នោះ​ក្រសួង នឹង​​ប្រកាស​​រំសាយ តំបន់នោះ ទៅជា តំបន់​គ្មាន​​ផ្តាសាយ​បក្សី ហើយអនុញ្ញាត​ឲ្យពលរដ្ឋ​ចិញ្ចឹម និង​លក់ដូរ មាន់ឡើងវិញ​បាន​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ