ភ្ញៀវប្រចាំថ្ងៃ

លោក ស៊ឹង ប៊ុណ្ណា ៖បើ​មិន​ប្រយ័ត្ន ទីផ្សារ​អចលន​ទ្រព្យ​កម្ពុជា​អាច​ជួប​នឹង​បញ្ហា

សំឡេង ១០:៣៣
@HEAM Chetra

ភ្ញៀវ​របស់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​ចន្ទ​នេះ​គឺ លោក ស៊ឹង ប៊ុណ្ណា អគ្គនាយក​ក្រុមហ៊ុន​ប៊ុណ្ណា​រៀល​ធីគ្រុប។ បន្ទាប់​ពី​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ទីផ្សារ​អចលន​ទ្រព្យ​កម្ពុជា​ហាក់​មិន​សូវ​មាន​សកម្មភាព​ដូច​មុន។ ការណ៍​នេះ ​ក៏​ព្រោះ​តែ​តម្រូវ​ការ​របស់​អតិថិជន​ក្នុង​ស្រុក​មួយ​ចំនួន​ត្រូវ​បាន​បំពេញ ហើយ​អតិថិជន​មួយ​ចំនួន​ទៀត មាន​ការ​លំបាក​ក្នុង​ការ​ទិញ-លក់។ ទោះ​យ៉ាង​នេះ​ក្តី​ ទីផ្សារ​អចលន​ទ្រព្យ​កម្ពុជាបាន​ទាក់​ទាញ​វិនិយោគិន​ជា​ច្រើន​មក​បណ្តាក់​ទុន​រក​ស៊ី​ក្នុង​វិស័យ​នេះ។ប៉ុន្តែ​ប្រសិន​បើ​មិន​ប្រយ័ត្ន ទីផ្សារ​អចលន​ទ្រព្យ​កម្ពុជា​អាច​ជួប​នឹង​បញ្ហា។