បទយកការណ៍

៧​មករា​យុវជន​ដឹង​ថា​ថ្ងៃ​រំដោះ តែ​៣៧​ឆ្នាំ​ការ​អភិវឌ្ឍ​ប្រទេស​បាន​តិចតូច

សំឡេង ០៩:០១
ពិធី​បុណ្យ​៧​មករា​ ដែល​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​​ពហុកីឡាដ្ឋាន​ជាតិ​​អូឡាំពិក ​​
ពិធី​បុណ្យ​៧​មករា​ ដែល​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​​ពហុកីឡាដ្ឋាន​ជាតិ​​អូឡាំពិក ​​ សហការី

ជា​ផ្នែក​មួយ​ដើម្បី​អបអរ​សាទរ​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩ ៧មករា២០១៦ អាជ្ញាធរ​បាន​រៀប​ចំ​ឲ្យ​​មាន​ការ​ប្រ​គុំ​តន្រ្តី និង​ការ​តំាង​ពិព័រណ៍​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ចាប់​ពី​ព្រលឹម​រហូត​ដល់​ពាក់​កណ្តាល​យប់។ អ៊ឹម ណាវិន បាន​ចុះ​ទៅ​ទីនោះ ដើម្បី​ផ្តល់​ឱកាស​ដល់​យុវជន ​បញ្ចេញ​មតិ​ជុំវិញ​ថ្ងៃ​ប្រវត្តិសាស្រ្ត​នេះ។ យុវជន​ដែល​កើត​មិន​ទាន់ ៧​មករា ឆ្នាំ​១៩៧៩ ជា​និស្សិត អ្នក​ធ្វើការ​នៅ​ក្រុម​ហ៊ុន​ឯកជន នៅ​អង្គការ​សង្គម​ស៊ីវិល អ្នក​លក់ដូរ ជា​ទូទៅ​បាន​ដឹង​ថា ៧មករា ជាថ្ងៃ​រំដោះ​ចេញ ពី​របប​ខ្មែរ​ក្រហម។ យុវជន​ខ្លះ​ថា​៣៧​ឆ្នាំ ក្រោយ​ថ្ងៃ​រំដោះ​កម្ពុជា​បោះ​ជំហាន​ទៅ​មុខ​យឺត​ណាស់។