បទយកការណ៍

យុវជន​ សីហា ​ឧត្តម​ អាយុ​២១ឆ្នាំ ​បើក​វគ្គបណ្ដុះបណ្ដាល​ស្មូត​កំណាព្យ

សំឡេង ០៩:៣៧
លោកសីហា ឧត្តម។
លោកសីហា ឧត្តម។ Seiha Oudom/Facebook

សីហា ឧត្តម​ បាន​ប្រកាស​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ទទួល​​ចុះឈ្មោះ​អ្នកណា​ដែល​ចង់​សិក្សា​អំពី​របៀបតែង​ និង​ស្មូត​កំណាព្យ។ ​ជា​និស្សិត​អាយុ​២១ឆ្នាំ​ សីហា​ ឧត្តម​ ដែល​សហការ​ជាមួយ​និស្សិត​ពីរ​នាក់​ទៀត​ សម្រេច​ចិត្ត​បើក​វគ្គ​បណ្ដុះបណ្តាល​ស្មូត​កំណាព្យ​ជា​លក្ខណៈ​ឯកជន​ ដើម្បី​​រួម​​ចំណែក​​បន្ត​​មរតក​​កំណាព្យខ្មែរ ក្រោយ​ពី​យុវជន​​រូប​​នេះ​បាន​បង្កើត​​ក្លិប​មួយ​ នៅ​ដើម​ឆ្នាំ២០១៥។ ​លោក​សាស្ត្រាចារ្យ​ចូល​និវត្តន៍​ យ៉ាន់ ​បូរិន្ទ ជាអ្នកជួយបង្រៀន។