ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
ករណី លោក កឹម សុខា៖ ចៅក្រមស៊ើបសួរបន្តឃុំ៦ខែទៀត ប៉ុន្តែមេធាវីថាមិនអាចទទួលយកបាន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៥១
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបន្តឃុំខ្លួន លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ ៦ខែទៅមុខទៀត បន្ទាប់ពីឃុំខ្លួនអស់រយៈពេល៦ខែកន្លងមកនេះ នៅមិនទាន់បើកសវនាការជំនុំជម្រះ។ ការដែលចៅក្រមសម្រេចដូចនេះ ដោយសំអាងថា ដើម្បីបង្ការកុំឲ្យមានបទល្មើសកើតឡើងជាថ្មីនិងរក្សាជនត្រូវចោទទុកជូនតុលាការចាត់ការ ខណៈលោក កឹម សុខា កំពុងតែមានជំងឺផងនោះ។ ក៏ប៉ុន្តែក្រុមមេធាវីការពារក្តីឲ្យអតីតប្រធានគណបក្សប្រឆាំងនេះ មិនអាចទទួលយកបានចំពោះការសម្រេចឃុំខ្លួនកូនក្តីបន្តទៀតឡើយ។ តើហេតុអ្វីបានជាក្រុមមេធាវីមិនអាចទទួលយកបានចំពោះសេចក្តីសម្រេចបែបនេះ។