មេធាវី៖ សវនាការដែលមិនមានជនជាប់ចោទ គឺជាការរំលោភច្បាប់អន្តរជាតិស្តីពីសិទ្ធិមនុស្ស
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ១០:៥៨
ក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា កាលពីថ្ងៃទី ២៦ កញ្ញា បានដើរចេញពីបន្ទប់សវនាការលើបណ្តឹងប្រឆាំងនឹងការឃុំរបស់លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដោយលើហេតុផលថា សវនាការនេះ ធ្វើឡើងដោយមិនមានវត្តមានកូនក្តីរបស់ខ្លួន។ សម្រាប់ក្រុមមេធាវី ការសម្រេចចិត្តធ្វើពហិការនេះ គឺដើម្បីបង្ហាញថា ក្រុមមេធាវីមិនបានចូលរួមរំលោភច្បាប់អន្តរជាតិស្តីពីសិទ្ធិមនុស្ស ដែលត្រូវទទួលបានការជំនុំជំរះក្តីដោយយុត្តិធម៌ ខណៈដែលអ្នកនាំពាក្យគណបក្សកាន់អំណាចបានថ្លែងដោយចោទប្រកាន់ថា ពហិការរបស់ក្រុមមេធាវី គឺដើម្បីបង្ហាញរូបភាពនយោបាយ ដើម្បីទាក់ទាញការចាប់អារម្មណ៍ប៉ុណ្ណោះ។