សេវារថយន្តក្រុងអភិវឌ្ឍន៍យឺតខណៈពលរដ្ឋចង់បានខ្សែរត់ឲ្យច្រើន
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ០៨:០៤
សាលារាជធានីភ្នំពេញបានដំណើរការសាកល្បងរថយន្តក្រុងចំនួនបីខ្សែ ចាប់ដើមឆ្នាំ២០១៤ មក។ ប្រជាពលរដ្ឋជាច្រើនបានគំាទ្រសេវាដឹកជញ្ជួនសាធារណៈនេះ តែរយៈពេលប្រមាណជាង៣ឆ្នាំមកនេះ សេវាឡានក្រុងមានការអភិវឌ្ឍន៍យឺតៗ។ ខ្សែរត់បីខ្សែនៅតែបីខ្សែ ចំណតរងចំា មានចំនួនតិច។ ទើបតែប៉ុន្មានថ្ងៃមកនេះ នៅពេលមានជំនួយរថយន្ត១០០គ្រឿងពីប្រទេសចិន អាជ្ញាធរបានអះអាងពីការបង្កើនខ្សែរត់រថយន្តក្រុងបន្ថែមទៀត។