ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

មូលហេតុ​ដែល​គ.ជ.ប មិន​ឲ្យ​ផ្សាយ​ស្ពត​ឃោសនា​បោះ​ឆ្នោត​របស់​លោក​សម រង្ស៊ី​លើ​កញ្ចក់​ទូរទស្សន៍​ជាតិ

សំឡេង ០៨:៥៥
លោក​សម រង្ស៊ី ​អតីត​ប្រធាន​គណបក្ស​សង្រ្គោះជាតិ​
លោក​សម រង្ស៊ី ​អតីត​ប្រធាន​គណបក្ស​សង្រ្គោះជាតិ​ @Sam Rainsy Facebook

ព្រោះ​ជាប់​ឈ្មោះ​ជា​ទណ្ឌិត​ដោយ​សារ​តុលាការ​ខ្មែរ លោក​សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មិនអាច​បញ្ចេញ​ស្ពត​ឃោសនា​ឲ្យ​គេ​បោះ​ឆ្នោត​ជូន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទេ!  កាល​ពី​ថ្ងៃ​ទី​២៣ ឧសភា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​សម្រេច​ដក​ស្ពត​ឃោសនា​របស់​លោក​សម រង្ស៊ី​ក្នុង​ចំណោម​ស្ពត​៣​របស់​បក្ស​ប្រឆាំង​ចេញ​ពី​កម្មវិធី​សមធម៌​ដែល​ត្រូវ​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ជាតិ​កម្ពុជា(ទទក)។ គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​ទទួល​បាន​ទេ​ចំពោះ​ការ​សម្រេច​នេះ។ សម្រាប់​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការ​ផ្នែក​បោះ​ឆ្នោត​វិញ មួយ​យល់​ថា មិន​មាន​ច្បាប់​កំណត់​បែប​នេះ​ទេ តែ​មួយ​ទៀត​លើក​ឡើង​ថា ការ​សម្រេច​របស់​គ.ជ.ប​នេះ គឺ​ការពារ​កុំ​ឲ្យ​មាន​ការ​ប្តឹង​ផ្តល់​គ្នា។