ភ្ញៀវប្រចាំថ្ងៃ

សូរ ចន្ថា៖ ប្រសិន​បើ​អ្នក​នយោបាយ​ខ្មែរ​ចាត់​ទុក​គ្នា​ជា​សត្រូវ នោះ​អ្នក​ដែល​រង​គ្រោះ​បំផុត​គឺ​ប្រជាពលរដ្ឋ​ខ្មែរ

សំឡេង ១១:៥១
លោកសូរ ចន្ថា អ្នកវិភាគនយោបាយ និងជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ។
លោកសូរ ចន្ថា អ្នកវិភាគនយោបាយ និងជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ។

ភ្ញៀវ​ប្រចាំ​ថ្ងៃរ​បស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​យប់​នេះ​ គឺ​លោកសូរ​ ចន្ថា ​​ជា​​អ្នក​វិភាគ​នយោបាយ​ និង​ជា​សាស្ត្រាចារ្យ​​វិទ្យា​សាស្ត្រ​​នយោបាយ​។ ​នៅ​ថ្ងៃនេះ​ ព្រះ​មហាក្សត្រ​កម្ពុជា​ បាន​ចេញ​ព្រះ​រាជ​ក្រឹត្យ​លើក​លែង​ទោស លោក​កឹម​ សុខា ​ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះជា​តិ ​ដែល​ត្រូវ​បាន​កាត់​ទោស​ពី​បទ​បដិ​សេធ​ក្នុង​ការ​ចូល​ខ្លួនទៅ​កាន់​តុលាកា​រ​។ លោក​សូរ​ ចន្ថាបា​ន​សាទរ​ចំពោះ​ការ​លើក​លែង​ទោស​នេះ​ ហើយ​បញ្ជាក់​ថា​ ប្រសិន​បើអ្នក​នយោបាយ​ខ្មែរ​ចាត់​ទុក​គ្នាជា​សត្រូវ នោះ​អ្នក​ដែល​រង​គ្រោះបំ​ផុត គឺ​ប្រជា​ពល​រដ្ឋ​ខ្មែរ​។ ប៉ុន្តែ​លោក​សូរ​ ចន្ថា​ បាន​លើក​ឡើង​ជា​សំនួរ​ថា​ហេតុអ្វី​បាន​ជា​លើក​លែង​ទោស​តែ​លោក​កឹម​​ សុខា ​ខណៈ​ដែល​លោក​សម រង្ស៊ី និ​ង​សកម្ម​ជន​គណបក្ស​សង្រ្គោះ​ជាតិ​ផ្សេង​ទៀត​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ ​និង​កំពុង​ជាប់​ពន្ធនាគារ​។