អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក​ កន សាវា​ង្ស​៖​«​ការ​មិន​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​ ​គឺ​ដោយសារ​អ្នក​សង្កេតការណ៍ ​ភ័យ​ខ្លាច​ »

សំឡេង ១០:១៧
លោក កន សាវាង្ស អ្នក​សម្របសម្រួលផ្នែកអង្គេតនៃអង្គការ Comfrel។
លោក កន សាវាង្ស អ្នក​សម្របសម្រួលផ្នែកអង្គេតនៃអង្គការ Comfrel។ @RFI
ដោយ៖ ញឹម សុផល
១៦ នាទី

គណៈកម្មាធិការ ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី ​និង​យុត្តិធម៌​នៅ​កម្ពុជា ​ហៅ​កាត់​ថា ​(​ខុមហ្វ្រែល​) ​បាន​អះអាង​ថា​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​មួយ​នេះ ​បាន​សម្រេច​មិន​ចូលរួម​ដាក់​អ្នក​សង្កេតការណ៍​ផ្លូវការ ​នៅ​ក្នុង​ឱកាស​នៃ​ការ​បោះឆ្នោត​សកល ​នៅ​ថ្ងៃ​ទី​២៩​ខែ​កក្កដា ​ខាង​មុខ​។ ក៏​ប៉ុន្តែ ​ខុមហ្វ្រែល ​នឹង​មាន​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​មួយ​ចំនួន​ធ្វើ​ការងារ ​នៅ​ខាងក្រៅ​ការិយាល័យ​បោះឆ្នោត​។ ​លោក ​កន សាវា​ង្ស ​អ្នក​សម្របសម្រួល​ផ្នែក​អង្កេត ​អង្គការ​ខុមហ្វ្រែល​ថ្លែង​ថា ​ការ​ដែល​ខុមហ្វ្រែល​មិន​បាន​ដាក់​អ្នក​សង្កេតការណ៍​ផ្លូវការ ​គឺ​ដោយសារ​ការ​ព្រួយបារម្ភ ​និង​ការ​ភ័យខ្លាច​របស់​អ្នក​សង្កេតការណ៍ ​ខណៈ​ដែល​បន្ទប់​​ស្ថានការណ៍​បោះឆ្នោត ​ដែល​បណ្តុំ​ដោយ​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៤០ ​លែង​មាន​ទៀត​ហើយ​។ ​ក៏​ប៉ុន្តែ​លោក​បញ្ជាក់​ថា ​ខុមហ្វ្រែល​នឹង​ពិចារណា​ចូលរួម​ជា​ផ្លូវការ ​យោង​ទៅលើ​ការ​ប្រែប្រួល​នៃ​ស្ថានការណ៍​នយោបាយ​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ