ភ្ញៀវប្រចាំថ្ងៃ

លោក ជា សំអាង៖«ក្រសួង​កំពុង​គិតគូរ​វិធានការ​បង្ក្រាប​រយៈពេល​វែង ករណី​បទល្មើស​នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត»

សំឡេង ១០:២៣
លោកជា សំអាង អគ្គ​នាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ នៃ​ក្រសួង​បរិស្ថាន
លោកជា សំអាង អគ្គ​នាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ នៃ​ក្រសួង​បរិស្ថាន MoE

តំណាង​អង្គការ​អភិរក្ស​និង​បរិស្ថាន​ចំនួន​៨ ​បាន​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ចាត់​វិធានការ​ជា​បន្ទាន់​ និង​ដោយ​គ្មាន​ការ​ពន្យា​ពេល ​ទប់ស្កាត់​បទល្មើស​​នា​នា​ ​ដែល​ទន្ទ្រាន​ដីព្រៃ​ជា​កម្មសិទ្ធិ ​​ការ​​កាប់​ឈើ ​និង​អ្នក​បរ​បាញ់​សត្វ​ព្រៃ​ខុស​ច្បាប់ ​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ត្នោត​​​ក្នុង​ខេត្ត​ព្រះវិហារ​ ដើម្បី​ធានា​ដល់​ការ​ការពារ​និង​គ្រប់គ្រង​ដោយ​ចីរភាព​នៃ​ដែន​ជំរក​សត្វ​ព្រៃ​នេះ​។ ​លោក ​ជា សំអាង ​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​​ថ្លែង​​ថា ​ក្រសួង​បរិស្ថាន​មាន​យន្តការ​​ជាក់លាក់​ហើយ ​ដើម្បី​ដោះស្រាយ​យូរ​​អង្វែង ​និង​មាន​ប្រសិទ្ធភាព​ទប់ស្កាត់​បទ​ល្មើស​នានា​ដែល​បាន​កើត​ឡើង​នៅ​តំបន់​ជម្រក​សត្វ​ព្រៃ​ភ្នំ​ត្នោត​នេះ​​។