ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ការ​ប្រារ​ព្ឋ​ពិធីបុណ្យ​មាឃបូជា​រីក​មាឌ​ជាង​មុន

សំឡេង ០៨:៣៩
ពិធី​បុណ្យមាឃ​បូជា ដែលបានប្រារព្ឋធំ​ដំ​បូង​​នៅ​ខេត្ត​សៀម​រាប កាលពីថ្ងៃទី៣ កុម្ភៈ ២០១៥ ។
ពិធី​បុណ្យមាឃ​បូជា ដែលបានប្រារព្ឋធំ​ដំ​បូង​​នៅ​ខេត្ត​សៀម​រាប កាលពីថ្ងៃទី៣ កុម្ភៈ ២០១៥ ។ @ សហការី

ពិធីបុណ្យ​មាឃបូជា​ដែលជា​ពិធី បុណ្យ​ជាតិ ត្រូវបាន​ប្រជាពលរដ្ឋ​ពុទ្ធសាសនិក និង​ព្រះសង្ឃ​បាន​ប្រារ​ព្ឋ​នៅ​ទូទាំងប្រទេស​មាន​លក្ខណៈ​អធិកអធម​ជាង​រាល់ឆ្នាំ។ នៅ​ឆ្នាំនេះ ខេត្តសៀមរាប​គឺជា​ទីតាំង​ដែល​បាន​ប្រារ​ព្ឋ​ពិធីបុណ្យ​មាឃ​បូជា​ធំ ជាងគេ​ដោយ​មាន​អ្នក ចូលរួម​ជាង​៥ពាន់​អ្នក​ក្នុងនោះ​មាន​ព្រះសង្ឃ​មកពី​គ្រប់ទិសទី​ក្នុងប្រទេស​ជាង១ពាន់​អង្គ។ ខណៈដែល​មានការ​ចូល​រួម​ច្រើន​មិន​ថា​នៅ​សៀមរាប និង​បណ្តា​វត្ត​អារាម​នានា​នោះទេ យុវជន​ដែលជា​ពុទ្ធសាសនិក​មួយចំនួន ក៏បាន​បង្ហាញ​វត្តមាន​ក្នុង​ពិធីបុណ្យ​សាសនា​នេះដែរ។ យ៉ាងណាក៏ដោយ​មតិ​មួយចំនួន​បាន​លើកឡើងថា បើទោះបីជា​ពិធីបុណ្យ​សាសនា​នេះ អធិកអធម​ជាង​រាល់​ឆ្នាំ​មែន ប៉ុន្តែ​នៅតែ​មិន​ប្រៀប​ជាមួយ​ពិធីបុណ្យ​វប្បធម៌​បរទេស​ដូចជា​បុណ្យ​នៃ​ក្តី​ស្រឡាញ់ ឬ​បុណ្យ​សង្សា​នោះទេ។