ភ្ញៀវប្រចាំថ្ងៃ

លោកសុខ ចិន្តា​សោភា៖ វេទិកា​ធុរកិច្ច​កម្ពុជា-ចិន ជា​ឱកាស​ឲ្យ​អ្នក​វិនិយោគ​ចិន​មើល​ឃើញ​ទិដ្ឋភាព​ជាក់​ស្តែង​នៅ​កម្ពុជា

សំឡេង ០៨:២៨
លោកសុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
លោកសុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

នៅ​ថ្ងៃ​ទី០១ ខែធ្នូនេះ ក្រុម​ហ៊ុន​លីយ៉ុងផាត់​គ្រុប និង​ក្រុមហ៊ុន​វិនិយោគ​ឈាន​មុខ​របស់​ចិន​មីងសឹង បាន​រៀបចំ​វេទិកា​ធុរកិច្ច​កម្ពុជា​ចិន​ជា​លើក​ទី​១។ វេទិកា​នេះ ផ្តល់​ឱកាស​ឲ្យ​អ្នក​វិនិយោគ និង​ពាណិជ្ជករ​ចិន និង​កម្ពុជា​ជា​ច្រើន​រូប​ បាន​ជួបជុំ និង​ស្គាល់​គ្នា។ ជុំវិញ​វេទិកា​នេះ វណ្ណ សុគន្ធា បាន​ទៅ​សម្ភាស​ដោយ​ផ្ទាល់​ជាមួយ​លោក​សុខ ចិន្តា​សោភា ដែល​ជា​រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រី និង​អគ្គលេខាធិការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នៅ​កន្លែង​រៀបចំ​វេទិកា​នេះ​ក្នុង​សណ្ឋាគារ​ហ្គា​ឌិន​ស៊ី​ធី រាជធានី​ភ្នំពេញ។ លោក​សុខ ចិន្តាសោភា បាន​ប្រាប់​ថា វេទិកា​នេះ បាន​ផ្តល់​អត្ថ​ប្រយោជន៍​ច្រើន​ដល់​កម្ពុជា ដោយ​វា​បាន​ផ្តល់​ឱកាស​ឲ្យ​អ្នក​វិនិយោគ​ចិន​បាន​ឃើញ​ជាក់​ស្ដែង​អំពី​កម្ពុជា និង​គិតគូរ​វិល​មក​ធ្វើ​ការ​វិនិយោគ។