ពង្រឹងបញ្ហាផ្ទៃក្នុងបក្ស និងទប់ឥទ្ធិពលពីក្រៅ ក្លាយជាទិសដៅការងារបន្ត សម្រាប់ឆ្នាំបន្ទាប់នៅក្នុងចលនាមហាជន CPP
ចុះផ្សាយនៅថ្ងៃ៖
មហាសន្និបាតបូកសរុបលទ្ធផលការងារគណ:ចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជន បានបិទបញ្ចប់ កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ បន្ទាប់ពីបើកធ្វើនៅថ្ងៃសៅរ៍ ទី២១ ខែធ្នូ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលអញ្ជើញបិទមហាសន្និបាតបូកសរុបលទ្ធផលការងារគណ:ចលនាមហាជនបានដាក់ទិសដៅការងារសំខាន់ៗមួយចំនួនដូចជា ការពង្រឹងបញ្ហាផ្ទៃក្នុងបក្ស និងទប់ទល់ឥទ្ធិពលខាងក្រៅ សម្រាប់ការអនុវត្តនៅក្នុងជួលយុវជនគណបក្សប្រជាជនកម្ពុជា។
សូមស្ដាប់ខ្លឹមសារនៃសន្និបាតតាមរយៈ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដូចតទៅ៖
សូមជម្រាបជូនថា មហាសន្និបាត របស់គណចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាធ្វើឡើង ដោយមានការចូលរួមពីសមាជិក២៧០០នាក់ ។ ហើយគណៈចលនាមហាជនរបស់គណបក្សប្រជាជនកម្ពុជា គឺជាចលនាប្រមូលផ្ដុំកម្លាំងមហាជនគ្រប់ស្រទាប់វណ្ណៈដូចជាៈ កម្មករ កសិករ បុរស នារី និងយុវជនទាំងពីរភេទជាដើម ដើម្បីពូនផ្ដុំជាកម្លាំងចលករមួយក្នុងការជំរុញការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សកាន់អំណាច៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ