កម្ពុជា

លោក​បណ្ឌិត​សុខ ទូច៖ “ផែន​ទី​១​លើ​៥០​ពាន់ ងាយ​ស្រួល​សម្រាប់​ការ​បោះ​បង្គោល​ព្រំដែន​ជាង”

លោក សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ​ព្រំដែន​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា។ ​
លោក សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ​ព្រំដែន​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា។ ​ RFI/ Siv Channa

រដ្ឋាភិបាលកម្ពុជា និង​វៀតណាម​បាន​ព្រម​ព្រៀង​គ្នា​ស្នើ​ឱ្យ​ប្រទេស​បារាំង ដែល​ជា​អតីត​ម្ចាស់​អណានិគម​ជួយ​ផ្ទេរ​ផែនទី​ខ្នាត​១​លើ​១០០​ពាន់​ ដែល​ជា​ផែន​ទី​បោន មក​ផែនទី​អ៊ុយតេអ៊ឹម ខ្នាត​១​លើ​៥០​ពាន់​វិញ។ ទន្ទឹម​នឹង​នេះ សង្គ្រាម​ប៉ាកា​នានា​បាន​កើត​ឡើង​ដោយ​សង្ស័យ​ពី​ប្រសិទ្ធភាព​នៃ​ផែនទី​ ១​លើ​៥០​ពាន់ ខណៈ​ដែល​កម្ពុជា​ និង​វៀតណាម​កំពុង​ប្រទាញ​ប្រទង់​គ្នា​ខ្លាំង​លើ​តំបន់​មួយ​ចំនួន​ក្នុង​ខេត្ត​កណ្តាល ខេត្ត​ត្បូង​ឃ្មុំ និង​ខេត្ត​រតនៈ​ជា​ដើម។ លោក​បណ្ឌិត សុខ ទូច​ ដែល​បាន​សិក្សា​លើ​បញ្ហា​ព្រំដែន និង​ជា​អ្នក​ចុះ​ពិនិត្យ​បង្គោល​ព្រំដែន​ផ្ទាល់ បាន​អះអាង​ថា ផែនទី​អ៊ុយ​តេ​អ៊ឹម ១លើ៥០ពាន់នេះ មាន​និយាម​ការ​កំណត់​ច្បាស់​លាស់​ជាង​ខ្សែ​ផែនទី​បោន។ បន្ថែម​ពី​នេះ ផែន​ទី​អ៊ុយតេអ៊ឹម គឺ​មាន​ល្អៀង​តូច​ជាង​ ដែល​អាច​ទុក​ចិត្ត​បាន​ជាង។ យ៉ាង​ណាក៏​ដោយ​រហូត​មក​ដល់​ពេល​នេះ ក្រសួង​ការ​បរទេស​នៅ​មិន​ទាន់​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​អំពី​ដំណើរ​ការ​នៃ​លិខិត​ព្រម​ព្រៀងរ​វាង​ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ​នៅ​ឡើយ​ទេ។