ហេតុ​អ្វី​បាន​ជា​សម្លៀក​បំពាក់​យោធា​មាន​លក់​តាម​ទីផ្សារ​យ៉ាង​អនាធិបតេយ្យ?

សំឡេង ០៩:៣៧
អ្នក​ដែល​បាន​ពាក់​អាវ​មាន​ផ្លាក​ឈ្មោះ Police និង Army
អ្នក​ដែល​បាន​ពាក់​អាវ​មាន​ផ្លាក​ឈ្មោះ Police និង Army @FB

គេ​នៅ​មិន​ទាន់​ភ្លេច​ទេ គឺ​កាល​ពី​អំឡុង​ពិធី​បុណ្យ​អុំ​ទូក អក​អំបុក សំពះ​ព្រះ​ខែ​ដែល​ទើប​តែ​កន្លង​ផុត​ទៅ​ថ្មីៗ​នេះ អាជ្ញាធរ​បាន​ឃាត់​ខ្លួន​មនុស្ស​ជាង​១០០​នាក់​ដែល​បាន​ពាក់​អាវ​មាន​ផ្លាក​ឈ្មោះ Police និង Army បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ ក្រោយ​ការ​សាក​សួរ​ ពលរដ្ឋ​ទាំង​នោះ​គ្មាន​ចេតនា​អាក្រក់​ទេ គឺ​ពួក​គេ​គ្រាន់​តែ​ទិញ​អាវ​នេះ​ពាក់ ដើម្បី​កុំ​ឲ្យ​រងា​ប៉ុណ្ណោះ។ មែន​ទែន​ទៅ ករណី​ពលរដ្ឋ​សាមញ្ញ​ពាក់​យោធា​នេះ​ តែង​តែ​កើត​មាន​ជា​រឿយៗ​ក្នុង​ម៉ូដ​សម្លៀក​បំពាក់​ខុសៗ​គ្នា។ បើ​តាម​ពលរដ្ឋ គឺ​ពួក​គេ​បាន​បញ្ជា​ទិញ​អាវ​ទាំង​នោះ​ពី​ទី​ផ្សារ។ ដូច្នេះ តើ​មូល​ហេតុ​អ្វី​បាន​សម្លៀក​បំពាក់​យោធា​មាន​លក់​លើ​ទីផ្សារ​យ៉ាង​ដូច្នេះ?