អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក សោម អូន៖ សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សហជីព​ចុង​ក្រោយ អាច​ទទួល​យក​បាន​៧០​ភាគ​រយ​ហើយ

សំឡេង ១២:៣២
លោក​សោម អូន ​​ប្រធាន​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា​
លោក​សោម អូន ​​ប្រធាន​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា​ RFI/Nhim Sophal
ដោយ៖ អ៊ឹម រចនា
១៧ នាទី

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ​នា​រាត្រី​នេះគឺ​លោក សោម អូន ប្រធាន​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា។ សហជីព​របស់​លោក សោម អូន បាន​សម្ដែង​ការ​ស្វាគមន៍​ដោយ​សារ​តែ​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សហជីព​ចុង​ក្រោយ​នេះ មាន​ការ​វិវត្ត​ប្រសើរ​ឡើង​ច្រើន។ សម្រាប់​ប្រធាន​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សហជីព​ចុង​ក្រោយ គឺ​អាច​ទទួល​យក​បាន​៧០​ភាគរយ​ហើយ។ លោក សោម អូន នៅ​ព្រួយ​បារម្ភ​ចំពោះ​នីតិវិធី​នៃ​ការ​ធ្វើ​កូដកម្ម​និង​ការ​រំលាយ​សហជីព។ លោក​ក៏​ចង់​ឲ្យ​មាន​ការ​ដាក់​បញ្ចូល​ខ្លឹមសារ​មួយ​ចំនួន​ទៀត ទាក់ទង​នឹង​កា​រលាប​ពណ៌​សហជីព​ផងដែរ។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ