ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើ​ទស្សនកិច្ច​របស់​អ្នក​នយោបាយ​វ័យ​ក្មេង​នៅ​ជប៉ុន ​ជា​គន្លឹះ​នៃ​ការ​អភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​?​

សំឡេង ១០:២៧
យុវជន​កម្ពុជា​ដែល​មាន​ចំណាប់​អារម្មណ៍​ផ្នែក​នយោបាយ​ចំនួន​១០​នាក់ ​ថត​រូប​ជា​មួយ​រដ្ឋ​មន្ត្រី​ការ​បរទេស​ជប៉ុន​។​
យុវជន​កម្ពុជា​ដែល​មាន​ចំណាប់​អារម្មណ៍​ផ្នែក​នយោបាយ​ចំនួន​១០​នាក់ ​ថត​រូប​ជា​មួយ​រដ្ឋ​មន្ត្រី​ការ​បរទេស​ជប៉ុន​។​ @FB

យ៉ាង​ហោច​ណាស់ ​យុវជន​កម្ពុជា​ដែល​មាន​ចំណាប់​អារម្មណ៍​ផ្នែក​នយោបាយ​ចំនួន​៣០​នាក់ ​មក​ពីគ​ណបក្ស​នយោបាយ ​និង​ផ្នែក​ផ្សេងទៀ​ត ​ត្រូវ​បាន​ផ្តល់​ឱកាស​ឲ្យ​ធ្វើ​ទស្សនកិច្ច​ស្វែង​យល់​ពី​ដំណើរកា​រ​លទ្ធិប្រជាធិប​តេយ្យ​ពហុបក្ស​នៅ​ក្នុង​ប្រទេស​ជប៉ុន​។​​ តាម​រយៈកម្ម​វិធី​នេះ ​គេ​រំពឹង​ថា ​យុវជន​ទាំង​នេះ ​ដែលនឹ​ង​ក្លាយ​ជាអ្នក​ដឹកនាំ​អនាគត​នៃ​ប្រទេស​កម្ពុជា ​នឹងស្វែងយល់​កាន់​តែ​ស៊ី​ជម្រៅ​អំពី​លទ្ធិ​ប្រជាធិប​ត​យ្យ​ពហុបក្ស​នៅ​ក្នុង​ប្រទេស​ជប៉ុន ​ដើម្បី​ទុក​ជា​ចំណេះដឹង​សម្រាប់​អភិវឌ្ឍ​លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ​ដូច្នេះ ​តាម​រយៈ​កម្មវិធី​នេះ ​តើ​ជប៉ុន​កំពុង​ផ្តោត​លើ​ការ​បណ្តុះអ្នក​នយោបាយ​វ័យ​ក្មេង​ ជៀស​ជាង​អ្នក​នយោបាយ​វ័យ​ចាស់ ​ដើម្បី​អភិវឌ្ឍ​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា​?