លោក សុន ឆ័យ៖ ខ្ញុំនៅតែជឿជាក់លើសម្ព័ន្ធភាពលោក កឹម សុខា និងលោក សម រង្ស៊ី
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:៥៨
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃនេះ គឺលោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។ ឆ្លើយតបនឹងសំណួររបស់វិទ្យុបារាំងអន្តរជាតិ RFI ជុំវិញការវិវត្តន៍ស្ថានការណ៍នយោបាយនៅកម្ពុជាចុងក្រោយនេះ លោក សុន ឆ័យ បានចាត់ទុកថា វាទើបតែចាប់ផ្តើមប៉ុណ្ណោះ។ គួរជំរាបជូនថា បន្ទាប់ពីទទួលបានការលើកលែងទោសពីព្រះមហាក្សត្រកាលពីថ្ងៃទី២ធ្នូ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបានបង្ហាញមុខនៅក្នុងកិច្ចប្រជុំរដ្ឋសភានៅថ្ងៃនេះ និងបានស្នើទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យដោះលែងមេឃុំគណបក្សសម រង្ស៊ី និងមន្ត្រីអង្គការសង្គមស៊ីវិល, មន្ត្រី គជប នៅមុនដំណាច់ឆ្នាំ២០១៦នេះ។ លោក សុន ឆ័យ ដែលបានចាត់ទុកការវិវត្តន៍នយោបាយនៅថ្ងៃនេះថា ជាការវិវត្តន៍ដ៏លឿននោះ បានលើកឡើងថា ជំហានបន្តអាចនឹងមានការដោះលែងមនុស្សបន្ថែមទៀត។ ទន្ទឹមគ្នានេះ លោកនៅតែជឿជាក់លើសម្ព័ន្ធភាពលោក កឹម សុខា និងលោក សម រង្ស៊ី៕