ភ្ញៀវប្រចាំថ្ងៃ

លោក ​អាត់ ​ធន់​៖ ​EBA ​ទោះ​កាត់​ក្នុង​ទំហំ​ណា​ក៏​ដោយ ​ក៏​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា​ដែរ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សល់​តែ​៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ​ពោល​គឺ​នៅ​ថ្ងៃទី ​១២​ កុម្ភៈ ​ដើម​សប្តាហ៍​ក្រោយ​នេះ ​គណៈ​កម្មការ​អឺរ៉ុប​នឹង​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ចុង​ក្រោយ​ ថា​តើ ​ត្រូវ​បន្ត​ឬ​ក៏​ត្រូវ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ ​EBA​ ពី​កម្ពុជា ​ឬ​ក៏​ត្រូវ​ព្យួរ​ផ្នែក​ខ្លះ​។ ​បើ​តាម​ដំណឹង​ក្រៅ​ផ្លូវ​ការ ​អឺរ៉ុប​នឹង​កាត់​ផ្នែក​ខ្លះ ​ហើយ​រក្សា​ទុក​ផ្នែក​ខ្លះ​​ ដោយ​មិន​កាត់​ទាំង​អស់​នោះ​ទេ​។​ ​ទោះ​បី​ជា​ដំណឹង​នេះ​មិន​ទាន់​ផ្លូវ​ការ​ក្តី ​តែ ​លោក ​អាត់ ​ធន់ ​ប្រធាន​សហភាព​ការងារ​កម្ពុជា ​ដែល​ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI ​នៅ​រាត្រី​នេះ ​បាន​លើក​ឡើង​ថា ​ទោះ​បី​ជា​អឺរ៉ុប​កាត់​ផ្នែក​ខ្លះ ​ហើយ​រក្សា​ផ្នែក​ខ្លះ​ក៏​ដោយ ​ក៏​វា​នឹង​ជះ​ឥទ្ធិពល​ ឬ​ផល​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​របស់​កម្ពុជា​ដែរ ​ដ្បិត​កម្ពុជា​ត្រូវ​ការ​ទីផ្សារ​អឺរ៉ុប ​ដើម្បី​នាំ​ចេញ​ផលិត​ផល​របស់​ខ្លួន​ ក្នុង​ឋានៈ​ជា​ប្រទេស​ដែល​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​។ ​យ៉ាង​ណា​ក្តី ​នៅ​នាទី​ចុង​ក្រោយ​នេះ ​លោក​ អាត់ ​ធន់ ​បាន​អំពាវនាវ​ឲ្យ​អ្នក​នយោបាយ​ខ្មែ​រ​ចូល​តុចរចា​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​នយោបាយ​សមស្រប​មួយ​​ ដើម្បី​រក្សា​បាននូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA ​នេះ​៕​ 

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា។ RFI