អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ​ឡឹក ​សុធារ​៖​ ​រដ្ឋសភា​គួរ​​ពុំ​ទាន់​​​ផ្តល់​​សច្ចាប័ន​លើ​សន្ធិ​សញ្ញា​ព្រំដែន​កម្ពុជា​-​វៀតណាម​ឡើយ​ ខណៈ​មិន​ទាន់​មាន​ឯកភាព​ជាតិ​

សំឡេង ១១:២៧
លោក​ ឡឹក ​សុធារ​ បេក្ខជន​តំណាង​រាស្ត្រ​និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូល​ដ្ឋាន​ (GDP​)​។​
លោក​ ឡឹក ​សុធារ​ បេក្ខជន​តំណាង​រាស្ត្រ​និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូល​ដ្ឋាន​ (GDP​)​។​ @សហការី
ដោយ៖ វ៉ា សំណព្វ
១៧ នាទី

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI​ នៅ​រាត្រី​នេះ ​គឺ​លោក ​ឡឹក ​សុធារ ​បេក្ខជន​តំណាង​រាស្ត្រ​និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូល​ដ្ឋាន​ (​GDP​)​។ ​បើ​តាម​លោក​ ឡឹក ​សុធារ ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ (​GDP​) ​នៅ​មិន​ទាន់​ស្ងប់​ចិត្ត​ឡើយ​ បើ​ទោះ​បី​ជា​មាន​ការ​​បំភ្លឺ​​ពី​​ ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា ​ជុំវិញ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ព្រំដែន​កម្ពុជា​-​វៀតណាម ​កាល​ពី​ថ្ងៃទី ​០៥​ តុលា ​ក្តី ​និង​បាន​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​ជា​សាធារណៈ​នូវ​ឯកសារ​​ចំនួន​​ពីរ​​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​។​ បន្ថែម​លើ​នេះ ​គណបក្ស​ប្រជាធិបតេយ្យ​មូល​ដ្ឋាន ក៏​ទទូច​សុំ​​ឲ្យ​​រដ្ឋសភា​​កម្ពុជា​ពន្យា​ពេល​ផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​-​វៀតណាម​នេះ​សិន ​ខណៈ​ដែល​កម្ពុជា​មិន​ទាន់​មាន​ឯកភាព​ជាតិ​នៅ​ឡើយ​នោះ។​ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ