លោកស្រី ឱ វណ្ណឌីន៖ អ្នកឆ្លងមេរោគកូរ៉ូណាទី១នៅកម្ពុជា នឹងចេញពីមន្ទីរពេទ្យនៅថ្ងៃស្អែក បន្ទាប់ពីព្យាបាលជាសះស្បើយ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១៩:០៤
បុរសជនជាតិចិនដែលកម្ពុជាអះអាងថា មានផ្ទុកមេរោគកូរ៉ូណាទី១នៅកម្ពុជា នឹងអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យខេត្តព្រះសីហនុ នៅថ្ងៃទី ១០ កុម្ភៈ ស្អែកនេះ បន្ទាប់ពីព្យាបាលជាសះស្បើយ។ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា ដែលជាភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ បានគូសបញ្ជាក់ថា លោក ចា ជិនហូរ អាយុ៦០ឆ្នាំ នឹងត្រូវអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យនៅថ្ងៃស្អែកនេះ ប្រសិនបើលទ្ធផលធ្វើតេស្តចុងក្រោយអវិជ្ជមាន។ លោករដ្ឋមន្ត្រីសុខាភិបាល ម៉ម ប៊ុនហេង រួមជាមួយលោកស្រីផង នឹងធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុដោយផ្ទាល់នៅថ្ងៃស្អែកនេះ ដើម្បីជួបជាមួយបុរសជនជាតិចិនខាងលើនេះ មុននឹងអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ និងឲ្យប្រាកដថា បុរសជនជាតិចិនរូបនេះ ពិតជាជាសះស្បើយ១០០ភាគរយ។