ភ្ញៀវប្រចាំថ្ងៃ
លោក ផៃ ស៊ីផាន៖ កម្ពុជាអាចស្នើធ្វើបត្យាប័នអតីតមន្ត្រីបក្សប្រឆាំង ក្រោយធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាល
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:០៧
រដ្ឋាភិបាលកម្ពុជា បានចាត់ទុក អតីតមន្ត្រីគណបក្សប្រឆាំងដែលកំពុងធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាលកម្ពុជា នៅឯក្រៅប្រទេស ថា ជាក្រុមក្រៅច្បាប់ និងគ្រោងស្នើសុំឲ្យមានការធ្វើបត្យាប័ន ពួកគេ បន្ទាប់ពីអតីតមន្ត្រីគណបក្សប្រឆាំងទាំងនោះ ធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់។ ដោយឡែក ប្រតិកម្មនឹងការស្នើសុំឲ្យអង្គការសហប្រជាជាតិ ព្យួរអាសនៈរបស់កម្ពុជានៅអង្គការសហប្រជាជាតិវិញ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ បានចាត់ទុកថា នោះគ្រាន់តែជាក្តីសុបិន្តមួយប៉ុណ្ណោះ។