អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ​សុខ ឥសាន​៖ ​ពលរដ្ឋ​កម្ពុជា ​នឹង​មិន​បោះ​ឆ្នោត​ព្រមាន​គណបក្ស​កាន់​អំណាច​ជា​លើក​ទី​២​ទេ​

សំឡេង ១៣:៣៦
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា.
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា. © RFI
ដោយ៖ វ៉ា សំណព្វ

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅថ្ងៃនេះ គឺ​ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​​ប្រជាជន​កម្ពុជា។ ឆ្លើយតប​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI ជុំវិញ​ដំណើរ​ឆ្ពោះទៅកាន់​ការបោះឆ្នោត​ឃុំ​សង្កាត់​នាពេលខាងមុខ លោក សុខ ឥសាន បាន​លើកឡើងថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ហើយ​គណបក្ស​ជឿជាក់ថា ប្រជា​ពលរដ្ឋ​​​កម្ពុជា​​នឹង​មិន​​បោះឆ្នោត​ព្រមាន​គណបក្សកាន់អំណាច​ជា​លើក​ទី២នោះទេ។ គួរ​ជំរាប​ជូន​​ថា​ នៅក្នុង​ការបោះឆ្នោតជាតិ​កាលពី​ឆ្នាំ២០១៣ គណបក្ស​ប្រជាជន​កម្ពុជា បាន​បាត់​បង់​អស់​២២អាសនៈ​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ។ ហើយ​នៅក្នុង​ការបោះឆ្នោត​ឃុំ​សង្កាត់​នៅ​ថ្ងៃទី ៤​ មិថុនា​ ខាងមុខ គណបក្សកាន់អំណាច​នឹង​បន្ត​បាត់បង់​អំណាច​ថ្នាក់មូលដ្ឋាន​ជា​លើកដំបូង​ជា​​បន្តទៀត។ អាច​នៅក្នុង​ហេតុផល​នេះដែរ ដែល​គណបក្សកាន់អំណាច​បាន​រំលឹក​ឲ្យ​ប្រធាន​ស្ថាប័នរដ្ឋ​ត្រៀម​ទទួលយក​មេឃុំ​ចៅសង្កាត់ រហូតដល់​សមាជិក​ក្រុមប្រឹក្សា​មក​ធ្វើជា​ជំនួយ​ការ ​ដែលមាន​ឋានៈ​ស្មើ​ប្រធាន​នាយកដ្ឋាន ប្រធានការិយាល័យ និង​អនុប្រធាន​ការិយាល័យ​ផង។ ​ទោះជា​យ៉ាងនេះ​ក្តី លោក សុខ ឥសាន បាន​បញ្ជាក់ថា នេះ​មិនមែនជា​ការត្រៀមខ្លួន​ចាញ់​​របស់​​គណបក្សកាន់អំណាច​នោះទេ។ខាងក្រោម​នេះ គឺជា​បទសម្ភាសន៍​រវាង វ៉ា សំណព្វ ជាមួយ​លោក សុខ ឥសាន។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ