អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ​វ៉ាត់ ​ចំរើន​៖ ​ស៊ីហ្គេម​២០២៣ ​កម្ពុជា​ផ្តើម​រាប់​ថយ​ក្រោយ ​ក្រោយ​កំណត់​ថ្ងៃទី​០៥ ​ឧសភា​ ជា​ថ្ងៃ​បើក​

សំឡេង ១០:៥៨
លោក​វ៉ាត់ ចំរើន អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​​។
លោក​វ៉ាត់ ចំរើន អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​​។ RFI
ដោយ៖ វ៉ា សំណព្វ

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI​ នៅ​រាត្រី​នេះ ​គឺលោ​ក ​វ៉ាត់ ​ចំរើន​ ​អគ្គ​លេខា​ធិ​ការ​​​គណៈកម្មាធិការ​​​ជាតិ​​​អូឡាំ​ពិក​​​កម្ពុជា​​​។ ​​លោក​ វ៉ាត់ ​ចំរើន​ ដែល​ជា​អគ្គលេខាធិការ​គ​ណៈកម្មា​​ធិការ​​ជាតិ​រៀបចំ​ការ​ប្រកួត​​កីឡា​ស៊ីហ្គេម​​ (​CAM​SOC​)​​ ផង​​នោះ​​​បាន​​​បញ្ជាក់​​ថា ​​កម្ពុជា​​បាន​ចាប់​ផ្តើម​រាប់​ថយ​ក្រោយ ​ក្រោយ​ពី​បាន​​កំណត់​​យក​​ថ្ងៃទី ​​០៥​​ ឧសភា ​​ឆ្នាំ ​​២០​២៣​​ គឺ​​​ជា​ថ្ងៃ​បើក​​ការ​​ប្រកួតកីឡាស៊ីហ្គេម​​ ​ហើយ​​ថ្ងៃទី​​ ១៥​​ ឧសភា ​​គឺ​​ជា​​ថ្ងៃ​​បិទ​​ការ​​ប្រកួត​​វិញ​​។​ ​បើ​​តាម​​លោក ​​វ៉ាត់ ចំរើន​ គិត​ពី​ថ្ងៃទី​១៣​ កញ្ញា ឆ្នាំ២០១៩ ​ទៅ ​គឺ​មាន​រយៈពេល​១៣២៧​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​គឺ​ដល់​ពេល​ហើយ​ដែល​កម្ពុ​ជា​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃការ​ប្រកួត​កីឡាស៊ីហ្គេម​លើក​ទី​៣២ ​ដែល​នឹង​មាន​អត្តពលិក​រាប់​ម៉ឺននាក់​ចូល​រួម​។ ​តើ​ពលរដ្ឋ​កម្ពុជា និងអត្តពលិកកម្ពុជា ​ ត្រូវ​ចូលរួម​ និង​ត្រៀម​ខ្លួន​​យ៉ាង​​ណានៅ​ក្នុង​ព្រឹត្តិការណ៍​កី​ឡា​ដ៏ធំ​លើកទី​០១​នៅ​កម្ពុជា​ក្នុង​រយៈពេល​៥៤​ឆ្នាំ​នេះ​?សូមស្តាប់បទសម្ភាសន៍រវាង វ៉ា សំណព្វ ជាមួយលោក វ៉ាត់ ចំរើន៖ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ