អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក​ ញ៉េប ប៊ុនជិន​៖ ​សោកស្តាយ​! ​ពេល​វេលា​ខ្លី​ពេក ​ក្នុង​ការ​បំពេញ​តួនាទី​ជា​តំណាង​រាស្ត្រ​ថ្មី​

សំឡេង ១២:១១
លោក ញ៉េប ប៊ុនជិន​ តំណាង​រាស្ត្រថ្មី​មណ្ឌល​ខេត្ត​បាត់ដំបង​ មក​ពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។
លោក ញ៉េប ប៊ុនជិន​ តំណាង​រាស្ត្រថ្មី​មណ្ឌល​ខេត្ត​បាត់ដំបង​ មក​ពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។ @RFI
ដោយ៖ វ៉ា សំណព្វ

នៅ​​ថ្ងៃទី ​២៧ វិច្ឆិកា​នេះ រដ្ឋសភា​បាន​បើក​កិច្ចប្រជុំពេញអង្គ ដើម្បី​ប្រកាស​ផ្តល់​សុពលភាព​​​ដល់​​តំណាងរាស្ត្រ​ថ្មី​ចំនួន៤៤មកពី​​គណបក្ស​នយោបាយ​​ចំនួន​៣ ​ក្នុងនោះ​ក៏​​​​មាន​​​​​ព្រះអង្គម្ចាស់ នរោត្តម រណ​ឬ​ទ្ធិ បន្ទាប់ពី​ព្រះអង្គ​បាន​អវត្តមាន​ពី​រដ្ឋសភា​រយៈ​ពេល​​​១០​​​ឆ្នាំ​។ បើតាម​លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ជា​ភ្ញៀវ​ប្រចាំថ្ងៃ​​របស់​​យើង​នៅ​រាត្រី​នេះ ​​បាន​​ចាត់​ទុកថា វត្តមាន​ជាថ្មី​របស់​សម្តេច​ក្រុម​ព្រះ នរោត្តម រណ​ឬ​ទ្ធិ និង​​គណ​បក្ស​ហ្វ៊ុន​ស៊ិនប៉ិច​​នៅ​ក្នុង​​រដ្ឋសភា​ថា គឺ​នៅក្នុង​បុព្វហេតុ​​រក្សា​ស្ថេរភាព​នយោបាយ​នៅ​កម្ពុជា។ ប៉ុន្តែ​​អតីត​​អនុរដ្ឋ​មន្រ្តី​ក្រសួង​​ឧស្សាហកម្ម​​​រូប​នេះ ​បាន​បង្ហាញ​ការសោកស្តាយ​ថា រយៈ​ពេល​៨​ខែនេះ គឺ​ជា​ពេល​វេលា​ខ្លី​​ពេក តែនៅតែសង្ឃឹមក្នុងការ​បំពេញ​តួនាទី​ជា​តំណាង​រាស្ត្រ​​ឲ្យ​​បាន​ល្អ​។  

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ