អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ពុយ គា៖​ ត្រាំ​ បាន​ក្លាយ​​ជា​តួឯក​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣១​ បន្ទាប់​ពី ​ឌូ ទែតេ​

សំឡេង ១២:៥៦
លោក ពុយ គា អ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ។
លោក ពុយ គា អ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ។ @facebook
ដោយ៖ វ៉ា សំណព្វ
១៨ នាទី

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ គឺ​លោក ពុ​យ គា អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន ក្យូ​ដូ។ លោក ពុ​យ គា ដែល​កំពុង​តាមដាន​យក​ព័ត៌មាន​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣១ ដែល​កំពុង​ប្រព្រឹត្តទៅ​នៅឯ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន បាន​រាយការណ៍​ថា កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣១ ហាក់​បាន​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​ល្អ តែ​បញ្ហា​កូរ៉េខាងជើង​និង​សមុទ្រ​ចិន​ខាងត្បូង នៅតែ​ជា​ប្រធានបទ​ក្តៅ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ហ្វីលីពីន​នេះ។ ប៉ុន្តែ​ទន្ទឹមគ្នានេះ អ្នកសារព័ត៌មានរូបនេះ បានកត់សំគាល់ថា ប្រធានាធិបតីអាមេរិក លោក ដូ ណាល់ត្រាំ បានក្លាយជាតួឯកសំខាន់នៃកិច្ចប្រជុំនេះ បន្ទាប់ពីប្រធានាធិបតីហ្វីលីពីន លោក ឌូ ទែតេ ដែលជាម្ចាស់ផ្ទះ។ ទាក់ទង​នឹង​ជំនួប​ខ្លី រវាង​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធានាធិបតី​អាមេរិក លោក ដូ ណា​ល់​ត្រាំ វិញ លោក ពុ​យ គា បាន​ថ្លែងថា នៅ​មិនទាន់​មានការ​រំលេច​ឲ្យ​ដឹង​ពី​ខ្លឹមសារ​នៅឡើយ​ទេ។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ