លោកស្រី ​គ្រេស ​រចនី ​ហ្វុង​៖ ​“​ភាព​លំបាក​ពី​អតីតកាល​” ​បាន​ធ្វើ​ឲ្យ​លោក​ស្រី ​“រឹង​មាំ​នា​ពេល​បច្ចុប្បន្ន​”​

សំឡេង ១១:១១
លោកស្រី គ្រេស រចនី ហ្វុង (Grace Rachny Fong) នាយិកាប្រតិបត្តិក្រុមហ៊ុន Century 21 Cambodia ដែលជាក្រុមហ៊ុនលក់ ជួលអចលនទ្រព្យនៅកម្ពុជា។
លោកស្រី គ្រេស រចនី ហ្វុង (Grace Rachny Fong) នាយិកាប្រតិបត្តិក្រុមហ៊ុន Century 21 Cambodia ដែលជាក្រុមហ៊ុនលក់ ជួលអចលនទ្រព្យនៅកម្ពុជា។ @RFI

នៅក្នុង​នាទី​ជីវិត​ជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ វ៉ា សំណព្វ សូម​ណែនាំ​លោកអ្នក​នាង​ឲ្យ​ស្គា​ល់ពី​ជីវិត​ពិត​របស់​លោកស្រី គ្រេស រចនី ហ្វុ​ង (Grace Rachny Fong) នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន Century 21 Cambodia ដែលជា​ក្រុមហ៊ុន​លក់ ​ជួល​អចលនទ្រព្យ​នៅ​កម្ពុជា។ ចេញពី​ជីវិត​ក្មេង​កំព្រា​តាំងពី​កុមារភាព​ក៏ពិតមែន ប៉ុន្តែ​​វា​មិនបាន​ធ្វើ​ឲ្យ​អ្នកស្រុក​សៀមរាប​ម្នាក់នេះ បោះបង់ចោល​ក្តីសង្ឃឹម​របស់ខ្លួន​នោះ​ទេ រហូតដល់​លោកស្រី​បាន​អភិវឌ្ឍ​ខ្លួន ពី​បុគ្គលិក​ផ្នែក​លក់​នៃ​ក្រុមហ៊ុន​សិង្ហ​បុរី ក្លាយជា​នាយិការ​ក្រុមហ៊ុន និង​ជា​អ្នកជំនាញ​ខាង​បណ្តុះបណ្តាល​ជំនាញ​ខាង​អចលនទ្រព្យ​នៅ​កម្ពុជា។ តើ​ក្នុង​ជីវិត​លោកស្រី​បាន​ជួប​ការលំបាក​យ៉ាងណាខ្លះ មុន​បាន​អង្គុយ​លើ​កៅអី​សព្វថ្ងៃនេះ?សូម​ស្តាប់​សេចក្តីរាយការណ៍​របស់ វ៉ា សំណព្វ៖