ភ្ញៀវប្រចាំថ្ងៃ

លោក សុន ឆ័យ ៖​ របាយការណ៍«ប្រាប់​ការ​ពិត​ពី​កម្ពុជា»គឺ​ការ​មិន​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល!

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​នេះ រដ្ឋាភិបាល​បាន​ចេញ​ផ្សាយ​របាយការណ៍​ក្រោម​ចំណង​ជើង​ថា «ប្រាប់​ពី​ការ​ពិត​ពី​កម្ពុជា»។ ប្រាប់​ពី​ការ​ពិត គឺ​ជា​របាយការណ៍​បរិហារ​ពី​សកម្មភាព​របស់ អង្គការ​សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​ជា​ពិសេស​នោះ គណបក្ស​ប្រឆាំង។ គណបក្ស​ប្រឆាំង​ដែល​របាយការណ៍​រិះ​គន់​ថា​ និយាយ​បាន ពិរោះ​ចំពោះ​ការ​គោរព​លិទ្ធិ​ប្រជាធិបតេយ្យ​នៅ​មុខ​ប្រទេស​លោក​ខាង​លិច។ ប៉ុន្តែ​និយាយ​បែប​រើស​អើង​ពូជ​សាសន៍​នៅ​ចំពោះ​មុខ​ពលរដ្ឋ​ខ្មែរ។ លោក សុន ឆ័យ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​នៅ​យប់​នេះ បាន​ចាត់​ទុក​របាយការណ៍​នេះ គឺ​ការ​មិន​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល។ លោក​បន្ថែម​ថា ការ​ពិត​កម្ពុជា​យ៉ាង​ណា​នោះ​ ពលរដ្ឋ​ជា​អ្នក​កាត់​ក្ដី​ហើយ។

លោក សុន ឆ័យ ​តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះជាតិ។
លោក សុន ឆ័យ ​តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះជាតិ។ សហការី
មើលវគ្គផ្សេងទៀត