ភ្ញៀវប្រចាំថ្ងៃ

លោក ស ម៉ូរ៉ា៖ គួរ​ចែង​ពី​លក្ខខណ្ឌ​ការងារ​នារី​ផ្សព្វផ្សាយ​ស្រា​បៀរ ក្នុង​ច្បាប់​ស្ដី​ពី​គ្រឿង​ស្រវឹង

សំឡេង ១២:១៦
លោក ស ម៉ូរ៉ា ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ​​និង​សេវា​កម្ម​កម្ពុជា​
លោក ស ម៉ូរ៉ា ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ​​និង​សេវា​កម្ម​កម្ពុជា​ Visal Ung/RFI

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​នេះ គឺ​លោក ស ម៉ូរ៉ា ប្រធាន​សម្ព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា។ នៅក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​បារាំង លោក ស ម៉ូរ៉ា បាន​ពន្យល់​ពី​ការ​ធ្វើ​កូដកម្ម​របស់​នារី​ផ្សព្វផ្សាយ​ស្រាបៀរ​អង្គរ និង​ការ​ព្រងើយ​កន្តើយ​របស់​ក្រុមហ៊ុន​ចំពោះ​ការ​ទាមទារ​របស់​នារី​ផ្សព្វផ្សាយ​ស្រាបៀរ។ សម្រាប់​លោក ស ម៉ូរ៉ា ដើម្បី​​​កាត់​បន្ថយបញ្ហា​និង​​ការ​ប្រឈម​នានា គេ​គួរ​ចែង​ពី​លក្ខខណ្ឌ​ការងារ​របស់​នារីផ្សព្វផ្សាយ​ស្រាបៀរ នៅ​ក្នុង​ច្បាប់​ស្ដី​ពី​គ្រឿង​ស្រវឹង ដែល​នឹងត្រូវ​​ប្រសូត​ឡើង​នា​ពេល​ខាង​មុខ​។  ត​ទៅ​នេះ​ជា​បទ​សម្ភាស​រវាង​អ៊ឹម រចនា និង​លោក ស ម៉ូរ៉ា​។