ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អនាគត​របស់​គណបក្ស​អំណាច​ខ្មែរ​របស់​លោក​សួន សេរីរដ្ឋា

សំឡេង ០៨:៣៩
លោក សួន សេរីរដ្ឋា មេដឹកនាំគណបក្សអំណាចពលរដ្ឋខ្មែរ
លោក សួន សេរីរដ្ឋា មេដឹកនាំគណបក្សអំណាចពលរដ្ឋខ្មែរ សហការី
ដោយ៖ វណ្ណ សុគន្ធា
១៤ នាទី

ល្ងាច​មិញ​នេះ លោក​សួន សេរីរដ្ឋា​ប្រធាន​គណបក្ស​អំណាច​ខ្មែរ ត្រូវ​បាន​តុលាការ​ធ្វើ​ការ​ចោទ​ប្រកាន់​បី​បទ​ល្មើស គឺ​បទ​ញុះញង់​កុំ​ឲ្យ​យោធិន​ស្ដាប់​បង្គាប់ បទ​ធ្វើ​ឲ្យ​ខូច​ទឹក​ចិត្ត​កង​ទ័ព និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍។ បន្ទាប់​ពី​ចោទ​ប្រកាន់​ហើយ​ភ្លាម តុលាការ​ក៏​បាន​សម្រេច​បើក​សវនាការ​ជំនុំ​ជម្រះ​ភ្លាម​តែ​ម្តង​ដែរ។ ក៏​ប៉ុន្តែ​សវនាការ​ត្រូវ​លើក​ពេល​ទៅ​ធ្វើ​នៅ​ថ្ងៃ​ទី​២៤ សីហា​ខាង​មុខ​វិញ ដោយ​សារ​តែ​លោក​សួន សេរីរដ្ឋា បាន​ស្នើ​សុំ​រក​មេធាវី​ការពារ​ក្តី​ឲ្យ​ខ្លួន។ ជុំវិញ​សំណុំ​រឿង​លោក​សួន សេរីរដ្ឋា​នេះ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ក៏​បាន​ព្រមាន​ពី​លទ្ធភាព​ក្នុង​ការ​រំលាយ​គណបក្ស​កាន់​អំណាច​ខ្មែរ​ចោល​ថែម​ទៀត។ ដូច្នេះ​តើ​គណបក្ស​អំណាច​ខ្មែរ​របស់​លោក​សួន សេរីរដ្ឋា អាច​នឹង​ក្លាយ​ជា​គោល​ដៅ​ទី​១​នៃ​ការ​អនុវត្ត​របស់​ច្បាប់​ថ្មី​ស្តី​ពី​គណបក្ស​នយោបាយ​ឫ​យ៉ាង​ណា?

ផ្សាយពាណិជ្ជកម្ម

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI