ភ្ញៀវប្រចាំថ្ងៃ

លោក ស្រី ចន្ធី៖«ចិន​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ដ៏​ធំ​របស់​ប្រទេស​គោល​ដៅ​នាំ​ចេញ​របស់​កម្ពុជា បើ​ចិន​លូត​លាស់​ល្អ កម្ពុជា​ក៏​ល្អ​ដែរ»

សំឡេង ០៩:១១
លោក ស្រី ចន្ធី ​អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​នៅ​​កម្ពុជា​
លោក ស្រី ចន្ធី ​អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​នៅ​​កម្ពុជា​ សហការី

កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​កំរិត​៧​ភាគរយ​អាច​សម្រេច​ទៅ​បាន​ហើយ ហើយ​កំណើន​ក្នុង​កម្រិត​នេះ គឺ​ជា​ការ​ល្អ ខណៈ​ដែល​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក​មាន​ការ​ប្រែប្រួល។ តាម​រយៈ​ទស្សនវិស័យ​សេដ្ឋកិច្ច​សកល ស្តីពី​ផល​ប៉ះពាល់​លើ​កំណើន​ដែល​ទន់​ខ្សោយ លោក ស្រី ចន្ធី អ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​នៅ​កម្ពុជា​បាន​កត់​សម្គាល់​ថា​ការ​នាំ​ចេញ​និង​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស​​កម្ពុជា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ មាន​ការ​លំបាក​បន្តិច​ដោយសារ​ទីផ្សារ​នៅ​ប្រទេស​ចិន​និង​បញ្ហា​ប្រាក់​ដុល្លារ។ ក៏​ប៉ុន្តែ​កំណើន​សេដ្ឋកិច្ច​៧​ភាគរយ​ក៏​មិន​អន់​ដែរ​ធៀប​ទៅ​នឹង​ប្រទេស​ក្នុង​តំបន់។

ផ្សាយពាណិជ្ជកម្ម

 
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI