បទយកការណ៍
អ្នកស្រី រី ថានី៖ «ត្រូវហ៊ានស្រមៃ បន្ទាប់មកដើរទៅកាន់ក្តីស្រមៃនោះដោយសន្សឹមៗ ដោយការតស៊ូ និងការតាំងចិត្ត»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:០៧
នៅក្នុងនាទីជីវិតជោគជ័យ របស់យើងនៅរាត្រីនេះ ប៉ុន សោភ័ណ សូមណែនាំលោកអ្នកនាង មកស្គាល់ពីដំណើរជីវិតរបស់អ្នកស្រី រី ថានី នាយិការគ្រប់គ្រង ក្រុមហ៊ុន Norea Angkor Handicraft Co.Ltd. ។ Norea Angkor Handicraft Co.Ltd. ជាក្រុមហ៊ុន ផលិតបរិក្ខារតុបតែងគ្រឿងលម្អ សម្រាប់គេហដ្ឋាន និង សណ្នាគារ… ដែលស្ថិតនៅក្នុងខេត្តសៀមរាប។ គំនិតអាជីវកម្ម ដោយផ្តើមពីលុយ១០០ ដុល្លារនេះ បានធ្វើឱ្យ Norea ទទួលបាននូវជោគជ័យជាបន្តបន្តាប់។ អ្នកស្រីថានី បានលើកឡើងថា កត្តាដែលជំរុញចិត្តលោកស្រីឱ្យមានថ្ងៃនេះគឺ «ការហ៊ានស្រមៃ បន្ទាប់មកដើរទៅកាន់ក្តីស្រមៃនោះដោយសន្សឹមៗ ដោយការតស៊ូ និង ការតាំងចិត្ត»។