​លោកស្រី គៀត អភិវឌ្ឍន៍​៖ ​ធ្វើ​ការងារ​អ្វី​ក៏​ដោយ​ ត្រូវ​ធ្វើ​ឲ្យ​អស់​ពី​ចិត្ត នោះ​អ្នក​នឹង​ទទួល​បាន​លទ្ធ​ផល​គួរ​ជាទី​ពេញ​ចិត្ត​

សំឡេង ០៨:២៣
លោកស្រី គៀត អភិវឌ្ឍន៍ សា្ថបនិក និង ជាអគ្គនាយិការ គ្រប់គ្រងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មហាយប្រ៊ីត
លោកស្រី គៀត អភិវឌ្ឍន៍ សា្ថបនិក និង ជាអគ្គនាយិការ គ្រប់គ្រងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មហាយប្រ៊ីត @សហការី

នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​នៅ​ថ្ងៃ​នេះ ប៉ុន សោ​ភ័ណ សូម​នាំ​លោក​អ្នក​នាង​ឱ្យ​ស្គាល់​ពី​ដំណើរ​ជីវិត​របស់ លោក​ស្រី គៀត អភិវឌ្ឍន៍ សា្ថប​និក និង ជា​អគ្គ​នាយិការ គ្រប់​គ្រង​ក្រុម​ហ៊ុន​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​ហាយ​ប្រ៊ីត និង ក្រុម​ហ៊ុន​ទេសចរណ៍​អេលីត​។ លោកស្រី គៀត អភិវឌ្ឍន៍ លើក​ឡើងថា ធ្វើ​ការងារ​អ្វី​ក៏​ដោយ ត្រូវ​ធ្វើ​ឳ្យ​អស់​ពី​ចិត្ត នោះ​អ្នក​នឹង​ទទួល​បាន​លទ្ធ​ផល​គួរ​ជាទី​ពេញ​ចិត្ត​។