បទយកការណ៍

​កញ្ញា ថូង ធីតា​៖ ​ចង់​ឲ្យ​អន្តរ​ជាតិ​ទទួល​ស្គាល់​គុណ​ភាព​អំបិល​ធម្មជាតិ​ខេត្ត​កំពត​

សំឡេង ១១:៣៤
កញ្ញា ធីតា ស្ថាបនិកនៃសហគ្រាស Thaung Enterprise ដែលផលិតនិងវេចខ្ចប់អំបិលធម្មជាតិចេញពីខេត្តកំពត
កញ្ញា ធីតា ស្ថាបនិកនៃសហគ្រាស Thaung Enterprise ដែលផលិតនិងវេចខ្ចប់អំបិលធម្មជាតិចេញពីខេត្តកំពត @RFI

នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​នៅ​ពេល​នេះ អ៊ឹង ប៊ុនថន សូម​ណែ​នាំ​លោក​អ្នក​ឲ្យ​ស្គាល់​ពី​ដំណើរ​ជីវិត​របស់​សហ​គ្រិន​ស្រ្តី​ឆ្នើម​ កញ្ញា ថូង ធីតា ។ មាន​អាយុ​២៩​ឆ្នាំ កញ្ញា ធីតា គឺ​ជា​ស្ថាបនិក​នៃ​សហ​គ្រាស​ Thaung Enterprise ដែល​ផលិត​និង​វេច​ខ្ចប់​អំបិល​ធម្មជាតិ​ចេញ​ពី​ខេត្ត​កំពត។ សហគ្រិន​ស្រ្តី​វ័យ​ក្មេង​រូប​នេះ មាន​មហិច្ចតា​ចង់​ឲ្យ​អន្តរជាតិ​ទទួល​ស្គាល់​គុណភាព​អំបិល​ធម្មជាតិ​ខ្មែរ​របស់​ខេត្ត​កំពត។