ឯម ចន្ទ័រិទ្ធិកុរ៖ “ចង់ធ្វើអ្វីដែលប្លែក ត្រូវប្រឈមមុខនឹងការលំបាក”

សំឡេង ១៣:៥៦
​ឯម ចន្ទ័រិទ្ធិកុរ ​ស្ថាបនិក​របស់ ដូយ ដូយ ដែល​ជា​ឈ្មោះ​ប្រដាប់​ប្រដា​ក្មេង​លេង​ផ្គុំ​ពី​ទុយោ និង​ជ័រ​ភ្ជាប់​ដំឡើង​និង​ភ្ជាប់​ដោយ​ម៉ាស៊ី​ន​3D
​ឯម ចន្ទ័រិទ្ធិកុរ ​ស្ថាបនិក​របស់ ដូយ ដូយ ដែល​ជា​ឈ្មោះ​ប្រដាប់​ប្រដា​ក្មេង​លេង​ផ្គុំ​ពី​ទុយោ និង​ជ័រ​ភ្ជាប់​ដំឡើង​និង​ភ្ជាប់​ដោយ​ម៉ាស៊ី​ន​3D @RFI

នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​របស់​វិទ្យុ​បារំាង​នៅ​ថ្ងៃ​នេះ ប៉ុន សោភ័ណ សូម​នាំ​លោក​អ្នក​នាង​ឱ្យ​ស្គាល់​ពី​ម្ចាស់​អាជីវកម្ម​វ័យ​ក្មេង​មួយ​រូប ​គឺ លោក ឯម ចន្ទ័រិទ្ធិកុរ​ ។ ឯម ចន្ទ័រិទ្ធិកុរ​ ជា​ស្ថាបនិក​របស់ ដូយ ដូយ ដែល​ជា​ឈ្មោះ​ប្រដាប់​ប្រដា​ក្មេង​លេង​ផ្គុំ​ពី​ទុយោ និង​ជ័រ​ភ្ជាប់​ដំឡើង​និង​ភ្ជាប់​ដោយ​ម៉ាស៊ី​ន​3D។ Doy Doy ផ្តោត​សំខាន់​លើ​ល្បែង STEM SKILL មាន​ន័យ​ថា Science Technology Engineering and Math ធ្វើ​ឲ្យ​ក្មេងៗ​មាន​ភាព​វ័យ​ឆ្លាត​តាំង​ពី​កុមារ។ រិទ្ធិកុរ​ ថា គោល​បំណង​នៃ​ការ​បង្កើត​អាជីវកម្ម​នេះ គឺ ចង់​ឃើញ​ក្មេងៗ​ដែល​មាន​ជីវភាព​មិន​សូវ​ធូរ​ធារ មាន​ឱកាស​បាន​លេង​ល្បែង​បែប​វិទ្យាសាស្ត្រ​ដូច​ក្មេងៗ​មក​ពី​គ្រួសារ​អ្នក​មាន​ដែរ ។