លោក ស៊ុន ចាន់ថុល៖ អ្នកត្រួតពិនិត្យបច្ចេកទេសផ្លូវ ជនជាតិបរទេស៨នាក់ត្រូវបានបញ្ឈប់ការងារ រួមនឹងរដ្ឋលេខាធិការម្នាក់ត្រូវបានដកការទុកចិត្ត
ចុះផ្សាយនៅថ្ងៃ៖
នៅក្នុងសន្និសីទសារព័ត៌មានមួយនាព្រឹកថ្ងៃសុក្រនេះ រៀបចំដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងថា លោកទទួលយកមិនបានទេចំពោះការស្ថាបនាផ្លូវរបស់ក្រុមហ៊ុនណា ដែលមិនត្រូវតាមបទដ្ឋានបច្ចេកទេស។ ពាក់ព័ន្ធការធ្វើផ្លូវនេះ លោក ស៊ុន ចាន់ថុល បញ្ជាក់ថា លោកបានបញ្ឈប់ការងារអ្នកត្រួតពិនិត្យបច្ចេកទេសបរទេស៨នាក់ និងដកមន្ត្រីជាន់ខ្ពស់ថ្នាក់រដ្ឋលេខាធិការម្នាក់ចេញពីការទទួលខុសត្រូវនេះដែរ ហើយបញ្ជូនទៅបំរើការងារត្រួតពិនិត្យនៅកន្លែងផ្សេង។
សូមស្តាប់ប្រសាសន៍របស់លោក ស៊ុន ចាន់ថុល ដែលរៀបចំដោយ ញឹម សុផល៖
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ